មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី០៦ ខែមករា នៅសាលធំនៃសណ្ឋាគារ សូហ្វីតែល ក្រុមហ៊ុន Natural Lucky Real Estate បានបើកសន្និសីទ បង្ហាញផលិតផលថ្មី ដែលមាន ប្រធានបទ “មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធន៍នៅភ្នំពេញ” ។

ក្នុងសន្និសីទលើកនេះ អគ្គនាយក ចាវ ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុន CYTS និង អគ្គនាយក ចាង ជានហ័រ ជាប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Natural Lucky Real Estate នឹងធ្វើបទបង្ហាញរៀងៗខ្លួន។

 មជ្ឈមណ្ឌល សាយណូផ្លាហ្សា មានផ្ទៃដីទំហំ ១៣៥៣៦ម៉ែត្រការ៉េ និងផ្ទៃក្រឡាអគារ សរុបចំនួន ២៤ ម៉ឺនម៉ែត្រការ៉េគឺជាអគារលក្ខណៈ ចម្រុះដែលប្រមូលផ្ដុំ ទៅដោយសណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ រោងកុនជាដើម ហើយក៏ជាបណ្ដុំអគារ ទីក្រុងក្នុងស្រុកធំជាង គេបង្អស់នាពេលបច្ចុប្បន្ន ដែលផ្ដោតជាចម្បង លើការផ្ដល់ជូនសហវិជិតរាជ្យ ពាណិជ្ជកម្មលក្ខណៈ សណ្ឋាគារលំដាប់ខ្ពស់ទំហំ ៥០ - ៩៥ម2 ចាប់ដៃគ្នាផ្ដល់សេវាគ្រប់គ្រង អចលនទ្រព្យកម្រិតខ្ពស់ លក្ខណៈអន្តរជាតិ ភាវូបនីយកម្ម និងដឹកនាំទិសដៅ អាជីវកម្មអចលនទ្រព្យ នៅរាជធានីភ្នំពេញ។ ស្របពេលជាមួយគ្នា ក៏មាននាំចូលនូវទស្ស នៈពាណិជ្ជកម្មកម្រិតអន្តរជាតិ និងការប្រមូលផ្ដុំដ៏ល្អឥតខ្ចោះលក្ខណៈ ពហុវិស័យសម្រាប់គម្រោង វិថីពាណិជ្ជកម្ម និងរោងកុនអន្តរជាតិជាដើម ដើម្បីលះបង់ជូន ដល់ការអភិវឌ្ឍនៅ រាជធានីភ្នំពេញ។

ក្នុងនោះមជ្ឈមណ្ឌល លក់ដូរកម្រិតអន្តរជាតិ ដូចជា Wal-Mart និងហាងល្បីឈ្មោះ Pizza Hut កម្ពុជាជាដើម នឹងបង្ហាញវត្តមាន បង្កើតឲ្យមានពិធី ចុះកិច្ចព្រមព្រៀងជាមួយ នឹងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ កម្រិតអន្តរជាតិ ដើម្បីផ្ដល់ជូនកម្មសិទ្ធិ នូវសេវាគ្រប់គ្រងអចលនទ្រព្យ ដែលមានគុណភាពល្អបំផុត។

យុទ្ធសាស្ដ្ររៀបចំ ក្រៅប្រទេសដែលបានប្រកាស ដោយក្រុមហ៊ុន Natural Lucky Real Estate បានកំណត់យក រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាជា ចំណុចកណ្ដាល។ យុទ្ធសាស្ដ្រនេះគ្របដណ្ដប់លើ តំបន់អាស៊ីអាគ្នេយ៍ និងបន្តពង្រីកកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុន Natural Lucky Real Estate នៅក្នុងតំបន់អាស៊ីអាគ្នេហ៍។ យើងអាចព្យាករបានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ ស្រមោលក្រុមហ៊ុន Natural Lucky Real Estate នឹងស្ថិតក្នុងកែវភ្នែកអតិថិជន និងកម្មសិទ្ធិករក្នុង តំបន់អាស៊ីអាគ្នេយ៍ កាន់តែច្រើនឡើងៗ៕

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ

មជ្ឈមណ្ឌល សាយណូផ្លាហ្សា បើកសម្ភោធជា ផ្លូវការនៅភ្នំពេញ