ម៉ូតូ​រ៉ឺម៉ក​កង់​បី​បើក​គេច​រថយន្ត​ឡិច​ស៊ី​ស RX-300 ជ្រុល​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​

ភ្នំពេញ​៖ ម៉ូតូ​រ៉ឺម៉ក​កង់​បី​ ១​គ្រឿង បាន​ជ្រុល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ មួយកន្លែង​ទាំង កំរោល ប៉ុន្តែ​សំណាងល្អ មិនបានបណ្ដាល​ឲ្យ​មាន មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ ខណៈពេល​កំពុង បើកបរ ក្នុង​ល្បឿន​លឿន​ហើយ​បាន​វាក់​ជាមួយ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយគ្រឿង​ដែល​បើកបរ ឆ្លងផ្លូវ​មិន​មើលមុខមើលក្រោយ​។ ពេលនោះ​អ្នកបើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នោះ ខំ​បើក​គេចចេញ​យ៉ាង​ប្រថុច ញ៉ុ​ច ទើប​ជ្រុល​ធ្លាក់ចូល​ទៅក្នុង ប្រឡាយទឹក​ស្អុយ​នោះ ចំណែកឯ​រថយន្ត​បង្ក ដែល​បើកបរ​ដោយ​បុរស ជនជាតិ​ចិន​ម្នាក់ ពេល​ឃើញបែបនេះ បាន​បើក​រត់គេចខ្លួន​ទៅ​បាត់ស្រមោល​ ។​ ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី​០៦ ខែមករា ឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​សាលា​ភាសា​កូរ៉េ វិសាលភាព ស្ថិតក្នុង​ភូមិ​ថ្នល់ បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។ ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​១​គ្រឿង​នោះ ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ព​ណ៏​ព្រីង​ទុំ​អត់​ស្លាក​លេខ អ្នកបើកបរ​មិន បាន​ប្រាប់​ឈ្មោះ​ឡើយ ចំណែក​អ្នកបើកបរ​រថយន្ត ម៉ា​កឡើ​ច​ស៊ី​ស RX-300 គឺជា​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។​

ម៉ូតូ​រ៉ឺម៉ក​កង់​បី​បើក​គេច​រថយន្ត​ឡិច​ស៊ី​ស RX-300 ជ្រុល​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​១​គ្រឿង​នេះ បាន​បើកបរ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេលទៅដល់​ត្រង់ចំណុច កើតហេតុ ខាងលើ បាន​វាក់​ជាមួយ​រថយន្ត ម៉ា​កឡើ​ច​ស៊ី​ស RX-300 នោះ​កំពុង​បើកបរ​ច្រាស់​គ្នា​ហើយ​បត់​ឆ្វេង​ដៃ​ឆ្លង ផ្លូវ ។​ពេលនោះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​ខំ​បើក​គេចចេញ ក៏បាន​ជក​រុល​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ទឹកស្អុយ ទាំង​កំរោល​តែម្ដង ប៉ុន្តែ​ខណៈនោះ​មិនបាន​បណ្ដាល​ឲ្យ មាន​អ្នករងគ្រោះ​នោះឡើយ ព្រោះ​នៅលើ​រ៉​ម៉ក​នោះ មិនមាន​មនុស្ស​ជិះ​ក្រៅពី​អ្នកបើកបរ​ម្នាក់​ឡើយ​ ។​ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ដែល​បត់​ឆ្លងផ្លូវ មិន​មើលមុខមើលក្រោយ បង្ក​ឲ្យ​ម៉ូតូ​សណ្ដោង រ៉ឺម៉ក​នោះ​ធ្លាក់​ប្រឡាយ មិនបាន​ឈប់​នោះទេ បាន​បន្តដំណើរ​ទៅមុខទៀត​បាត់ស្រមោល ហើយ​ប្រជាពលរដ្ឋ បាននាំគ្នា​សែង​ស្រង់​ម៉ូតូ សណ្ដោង​រ៉ឺម៉ក​នោះ ចេញពី​ក្នុង​ប្រឡាយ​ទឹកស្អុយ នាំយកទៅ​ធ្វើការ​ជួសជុល​ឡើង វិញ​ដោយ​ខ្លួនឯង​៕ (ប្រភពTV5)

ម៉ូតូ​រ៉ឺម៉ក​កង់​បី​បើក​គេច​រថយន្ត​ឡិច​ស៊ី​ស RX-300 ជ្រុល​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​