រថយន្ត​ដឹក​ស្រា​បៀរ​លី​អូ​គេច​ម៉ូតូ ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រងរបួស​២​នាក់​

ដោយ៖ធារ៉ា

 ខេត្តស្វាយរៀង​៖​រថយន្ត​ដឹក​ស្រា​បៀរ​លី​អូ​ចំណុះ​១​កន្លះ​ជាប់​ហ្គែ​រ​គេច​ពី​ម៉ូតូ​នៅខាងមុខ​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រងរបួស​ស្រាល​២​នាក់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​គ្រោះ​ចរាចរណ៍​នេះ​ជា​រថយន្ត​របស់​ក្រុមហ៊ុន ស្រា​បៀរ​លី​អូ ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តស្វាយរៀង​ពី​កើ​តទៅ​លិច​លុះ​កន្លែងកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ជាប់​ហ្គែ​រ និង​នៅខាងមុខ​មាន​ម៉ូតូ​ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​សម្រេចចិត្ត​បួង​ចង្កូត​មក​ខាងស្តាំ​ដៃ​ធ្លាក់​ពី​ផ្លូវ​តែម្តង​។ ប្រភព​បន្តថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ គ្រាន់តែ​រងរបួស​អ្នកបើកបរ​រថយន្ត​ខាងលើ និង​អ្នករួមដំណើរ​ជាមួយ​ប៉ុណ្ណោះ​។​

​ក្រោយពី​កើតហេតុ​ខាង​ក្រុមហ៊ុន​បាន​ហៅ​រថយន្ត​មួយទៀត​មក​ផ្ទេរ​ស្រា​បៀរ​ក្នុង​រថយន្ត​ដែល​ក្រឡាប់​ហើយ​ស្ទូច​យក​រថយន្ត​ក្រឡាប់​យក​ជួសជុល​ខ្លួនឯង​៕