ចំនុច​ត្រូវ​ប្រយ័ត្ន​ពេល​ចាក់​ថ្នាំ​ការពារ​ឱ្យ​កូន​

ចំនុច​ត្រូវ​ប្រយ័ត្ន​ពេល​ចាក់​ថ្នាំ​ការពារ​ឱ្យ​កូន​

​ការចាក់​ថ្នាំ​ការពារ​ឱ្យ​កូន​គឺជា​រឿង​ដែល​អ្នក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​ចាក់​ជា​ចាំបាច់ ព្រោះ​វា​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ផ្សេងៗ​បាន ជាពិសេស​ទារក​ដែល​ទើប​នឹង​កើត ត្រូវតែ​ចាក់​ឱ្យ​បាន​ទៀង​ពេល ដូចនេះ​នៅពេលដែល​ចាក់ តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​កូន​មិន​ស្រួលខ្លួន ឬ​មាន​អាការៈ​គ្រុនក្តៅ អ្នក​មិន​ត្រូវ​នាំ​កូន​ទៅ​ចាក់​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន ដូចនេះ​អ្នក​ត្រូវតែ​ចាំ​ដល់​សុខភាព​កូន​ល្អ​សិន​ទើប​នាំ​គេ​ទៅ​ចាក់​។​
  2. ​មាន​ថ្នាំ​ការពារ​ខ្លះ​ត្រូវតែ​ចាក់​ច្រើនដង​ទើបបាន ប៉ុន្តែ​បើ​កូន​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដែល​ចាក់​នោះ អ្នក​ត្រូវ​តែ​ឈប់​ចាក់​ឱ្យ​កូន​ភ្លាម​។​
  3. ​ក្រោយពេល​ដែល​កូន​ចាក់​រួច អ្នក​ត្រូវ​តែ​ឱ្យ​កូន​នៅ​មន្ទីរពេទ្យ​ចំនួន​ពី​១៥​ទៅ​៣០​នាទី​សិន ដើម្បី​សង្កេត​មើលថា​តើ​កូន​មានប្រតិកម្ម​ឬទេ បើ​មាន​នោះ​អ្នក​អាច​នាំ​កូន​ជួប​គ្រូពេទ្យ​បាន​ទាន់ពេល​។​
  4. ​មាន​ថ្នាំ​ការពារ​ខ្លះ ក្រោយពេល​ដែល​ចាក់​រួច​២​ទៅ​៣​ថ្ងៃ កូន​អាចមាន​អាការៈ​ក្តៅខ្លួន ឬ​ឡើង​កន្ទួរក្រហម ដូចនេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​អាការៈ​ទាំងនេះ ទើប​កូន​គ្មាន​បញ្ហា​សុខភាព​។​
  5. ​ក្រោយពេល​ដែល​ចាក់​រួច កូន​អាច​នឹង​មាន​អា​ការៈ​នៅ​មិនសុខ ដែល​អាច​ធ្វើ​ឱ្យ​កូន​យំ​ហើយ​រករឿង ច្រើន​ដូចនេះ​អ្នក​ត្រូវ​តែ​លួង​កូន​ឱ្យបាន​ល្អ ហើយ​មិន​ត្រូវ​ស្តីបន្ទោស ឬ​វ៉ៃ​គេ​ឡើយ​។​
  6. ​នៅពេល​ដែល​កូន​ចាក់​ថ្នាំ​រួច វា​អាច​ធ្វើឱ្យ​កន្លែង​ចាក់​នោះ​មាន​លក្ខណៈ​ក្រហម ឬ​រឹង ដូចនេះ​អ្នក​អាច​យក​ទឹកកក​មក​ស្អំ​ឱ្យ​កូន​បាន ដោយ​ប្រើ​កម្លាំង​ថ្នមៗ មិន​ត្រូវ​ប្រើ​កម្លាំង​សង្កត់ពីលើ​ឡើយ ទើប​វា​មិន​ធ្វើឱ្យ​កូន​ឈឺ ហើយ​មាន​អា​ការៈធូរស្រាល​ជាមុន​៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។