សេដ្ឋវិទូ​ប្រកាសអាសន្ន​ពី​លទ្ធភាព​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ សុខភាព​វិស័យ​អចល​ទ្រព្យ​ខ្មែរ​មា​នស​ភាពល្អ​រហូតមក​ដល់​ដើមឆ្នាំ​២០១៥​នេះ​។ ប៉ុន្តែ​ចាប់តាំងពី​ចុងឆ្នាំ​២០១៥ រហូតមកដល់​ឆ្នាំ​២០១៦​នេះ វិស័យនេះ​ហាក់បីដូច​ជាមាន​បញ្ហា​ហើយ​បញ្ហា​នេះ​អាច​បន្ត​រហូត​ដល់ពេល​អនាគត​វែងឆ្ងាយ​។ តើ​មូល​ហេតុអ្វី​បាន​តម្លៃ​អចលនទ្រព្យ​ទ្រឹង ឬក៏​ធ្លាក់​ថ្លៃ​នៅក្នុង​តំបន់​មួយចំនួន​។ តើ​ស្ថានភាព​វិស័យ​អចល​ទ្រព្យ​អាច​នឹង​ប្រឈម​ការដាំ​ក្បាល​ចុះ​ដូច​កាលពី​ឆ្នាំ​២០០៨ ឬក៏​មិនមាន​បញ្ហា​អ្វី​ទេ​នៅពេល​អនាគត​?

​ក្រោយ​របប​ប៉ុលពត ពោលគឺ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ ដីធ្លី ផ្ទះសម្បែង​នៅក្នុង​ប្រទេស​កម្ពុជា​គ្មាន​ហាង​ឆេង​ទេ​។ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​១៩៩៣(​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​)​បន្តិច ដីធ្លី ផ្ទះសម្បែង មានការ​ទិញដូរ​បន្តិច​បន្តួច​ដែរ​។ តែ​វា​មិនមែនជា​ចលនា​ទីផ្សារ​ចលនទ្រព្យ​ពិតប្រាកដ​ទេ​។

​នៅក្នុង​អំឡុង​ទសវត្សរ៍​២០០០ ដីធ្លី ផ្ទះសម្បែង​ចាប់ផ្តើម​មានតម្លៃ​។ តម្លៃ​កើនឡើង​មិន​ឈប់ឈរ​រហូតដល់​ឆ្នាំ​២០០៨ ជា​ឆ្នាំ​ដែលមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។ វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បាន​ទាញ​ទម្លាក់​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ អ្នកជំនួញ​ដីធ្លី​ទាំង​ខ្មែរ ទាំង​បរទេស​ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​មិនតិច​ទេ​ដែល​ជាប់​ប្រាក់​ក្នុង​ដី ហើយ​ដោះស្រាយ​មិន​ចេញ​។ អ្នកខ្លះ ដួល​បះជើង ជំពាក់​បំណុល​ធន​គារ ឬ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​២០០៨​កន្លងមក​។ អ្នកទទួល​ផលចំណេញ​ពី​ដីធ្លី​មាន​មែន​កាលពី​ពេលមុន​មាន​វិបត្តិ​ហិរញ្ញវត្ថុ តែ​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ ក៏​ធ្វើ​ឲ្យ​អ្នកជំនួញ​ខ្មែរ និង​បរទេស​មិនតិច​ទេ​ដែល​ដួល​បះជើង​ទៅវិញ​នោះ​។
សេដ្ឋវិទូ​ប្រកាសអាសន្ន​ពី​លទ្ធភាព​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​

​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​បាន​២ ឬ​៣​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ ២០០៩ ២០១០ ឬ​២០១១ សុខភាព​វិស័យ​អចលនទ្រព្យ​ហាក់បីដូចជា​ប្រសើរ​ឡើងវិញ​។ តម្លៃ​ជាទូទៅ​មានការ​កើនឡើង​តិច ឬ​ច្រើន​អាស្រ័យទៅលើ​តំបន់​រស់នៅ ឬ​តំបន់​ពាណិជ្ជកម្ម​។ តំបន់​រស់នៅ​ឡើងថ្លៃ​តិចជាង​តំបន់​ជំនួញ និង​តំបន់​ពាណិជ្ជកម្ម​។ 

​ប្រសិនបើ​គេ​លើកយក​តម្លៃ​ផ្ទះល្វែង​មក​ធ្វើជា​បន្ទាត់​តំណាង​តម្លៃ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ផ្ទះមួយ​ល្វែង​កាលពី​ឆ្នាំ​២០០៦​នៅ​តំបន់​អាជីវកម្ម​មានតម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ផ្ទុយ​នឹង​៤០​ម៉ឺន ឬ​៥០​ម៉ឺន ឬ​៦០​ម៉ឺន​អាមេរិក​នៅ​ឆ្នាំ​២០១៦​នេះ​។  ផ្ទះមួយ​ល្វែង​នៅ​តំបន់​ស្នាក់នៅ​(​មិនមែន​តំបន់​ជំនួញ​)​អាចមាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក តែ​ផ្ទះ​ដដែល​នេះ​មានតម្លៃ​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​នេះ​។
សេដ្ឋវិទូ​ប្រកាសអាសន្ន​ពី​លទ្ធភាព​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​

​ប្រសិនបើ​គេ​ពិនិត្យមើល​តម្លៃ​នេះ គេ​ពិតជា​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា បើទោះបីជា​អចលនទ្រព្យ​ឆ្លងកាត់​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ ក៏​តម្លៃ​របស់​វា​នៅ​បន្ត​កើន​ឡើងជា​លំដាប់​។ ការពិត​ជាក់ស្តែង ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ បានបង្ហាញ​យ៉ាង​ដូច្នេះ​មែន​។ អ្នក​សុទិដ្ឋិនិយម​លើ​វិស័យ​អចលន​ព្រ​ទ្យ​នៅតែ​បន្ត​គិតថា តម្លៃ​អាច​នឹង​នៅ​បន្ត​ឡើងថ្លៃ​ជា​ដរាប គ្រាន់​ថា កម្រិត​នៃ​ការ​ឡើងថ្លៃ​ទាប ឬ​ខ្ពស់​អាស្រ័យទៅលើ​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​។

​ប៉ុន្តែ​អ្នកវិភាគ​វិស័យ​អចលនទ្រព្យ​ផ្សេងទៀត​នៅតែ​បង្ហាញ​ទុទ្ទិដ្ឋិនិយម​សម្រាប់​អនាគត​នៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកខ្លះ​ថែមទាំង​ហ៊ាន​និយាយថា វិស័យនេះ​អាច​នឹង​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​ឡើយ​។
សេដ្ឋវិទូ​ប្រកាសអាសន្ន​ពី​លទ្ធភាព​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​

​តើ​អ្វី​ទៅជា​ហេតុផល​ដែល​អាច​រុញច្រាន​ឲ្យ​វិស័យ​អចលនទ្រព្យ​បន្ត​ងើបឡើង​? ហើយ​ថា​តើ កត្តា​អ្វីខ្លះ​ដែល​អាច​រុញច្រាន​ឲ្យ​វិស័យនេះ​ដាំ​ក្បាល​ចុះ​បាន​?

​កើនឡើង គឺជា​កត្តា​ដែល​មិនអាច​ទៅរួច​ទេ​។ នេះ​គឺជា​ការវិភាគ​ជារួមរ​បស់​អ្នកវិភាគ​សេដ្ឋកិច្ច​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក កង ចាន់​តារា​រ័ត្ន អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា ទីផ្សារ​អចលនទ្រព្យ​អាចមាន​បញ្ហា​ដែរ​នាពេល​អនាគត ពីព្រោះ​អ្នកទិញ​អចល​ទ្រព្យ​មួយចំនួនធំ គឺជា​បុគ្គល​ដដែលៗ ដែល​ទិញ​ទុក​លក់​យកចំណេញ​។ បើ​គ្រប់គ្នា​ទិញ​ទុក​លក់​យកចំណេញ តែ​ពេល​លក់​ចេញ ហើយ​អត់​អ្នកទិញ តើ​ទីផ្សារ​អាច​ដាំ​ក្បាល​ចុះ​ឬទេ​? វា​អាច​ចុះ​ជាក់​ជាពុំខាន​។ នេះ​បើ​យោងតាម​ការគិត​របស់​លោក កង តារា​រ័ត្ន​។ បើតាម​សេដ្ឋវិទូ​រូបនេះ អ្នកធ្វើ​ចលនា​ឲ្យ​មាន​កម្តៅ​ស្ថានការណ៍​ទីផ្សារ​អចលនទ្រព្យ គឺ​ឈ្មួញ​ទិញ​ទុក​លក់​យកចំណេញ និង​អ្នកវិនិយោគ​អចលនទ្រព្យ​មួយចំនួន​។ ទាំង​អ្នកទិញ និង​អ្នកវិនិយោគ​មួយចំនួន​សុទ្ធតែ​អាច​ខ្ចីប្រាក់​ពី​ធន​គារ​ដើម្បី​ទិញ ឬ​សាងសង់​។ ចុះបើ​សាងសង់​រួចហើយ ឬ​អ្នកទិញ​ទុក​លក់​ចំណេញ​ហើយ តែ​មិនសូវមាន​អ្នក​មក​ទិញ​បន្តបន្ទាប់​ទៀត ពេលនោះ ពពុះ​បំប៉ោង​ទីផ្សារ​នឹង​ផ្ទុះ​បែក ហើយ​ពេលនោះ ទីផ្សារ​អចលនទ្រព្យ​អាច​នឹងមាន​វិបត្តិ​។ តើ​ពេលណា​អាច​ប្រឈម​នឹង​បញ្ហា​នេះ​?

​លោក កង ចាន់​តារា​រ័ត្ន ពិបាក​នឹង​ព្យាករណ៍​។ ប៉ុន្តែ​លោក​គិតថា បើ​ការគ្រប់គ្រង​មិនបាន​ល្អ​ទេ ថ្ងៃ​ណាមួយ​កម្ពុជា​នឹងមាន​បញ្ហា​វិបត្តិ​អចលនទ្រព្យ​ម្តងទៀត​។ លោក តារា​រ័ត្ន សំណូមពរ​ឲ្យ​អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​មាន​ទុន​សុទ្ធ​ក្នុង​ដៃ​យ៉ាងហោចណាស់​ពី​៧០​ទៅ​៨០%​មុននឹង​សាងសង់​សំណង់​ផ្សេងៗ​ដើម្បី​លក់​បន្ត ពោលគឺ​ចៀសវាង​ការប្រកាស​សាងសង់​ដោយមាន​ទុន​តិចតួច ហើយ​ចាប់ផ្តើម​ប្រកាសថា គម្រោង​នេះ​លក់ដាច់​បាន​ប៉ុណ្ណេះ​ភាគរយ ឬ​ប៉ុណ្ណោះ​ភាគរយ​។ ការ​បំប៉ោង​សភាពការណ៍​ខុសពី​ការពិត​អាច​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដួលរលំ​បាន​។

​លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់ទៀត ក៏​យល់ឃើញ​ស្រដៀង​គ្នា​ទៅនឹង​លោក កង ចាន់​តារា​រ័ត្ន ដែរ​។ លោក សុផល គិតថា ទីផ្សារ​អចល​ទ្រព្យ​អាច​នឹងមាន​បញ្ហា​។ ហើយ​វា​អាចឈាន​ទៅដល់​មាន​វិបត្តិ​អចលនទ្រព្យ​ខ្លាំង​ជាង​ឆ្នាំ​២០០៨​ទៅទៀត ពីព្រោះ​ការសាងសង់​នាពេល​កន្លងមក​មាន​ចំនួន​ច្រើន​ជ្រុល​ពេក​។ ការផ្គត់ផ្គង់​មាន​ចំនួន​ច្រើន​ជ្រុល​ជាង​តម្រូវការ​។ «​ឥឡូវ​តម្លៃ​ទ្រឹង តែបើ​ទ្រឹង​យូរ​ទៅ វា​នឹង​ធ្លាក់ចុះ​។ នេះ​គឺជា​លក្ខណៈ​ទ្រឹស្តី​សេដ្ឋកិច្ច​ទូទៅ​។ ខ្ញុំ​ធ្លាប់​គិតថា តម្លៃ​អាច​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០១៧​ឯណោះ​ទេ តែ​ឡូ​វ​នៅ​ឆ្នាំ​២០១៦​ចុះទៅ​ហើយ ការចុះ​លឿន​នេះ គឺ​ដោយសារ​បញ្ហានយោបាយ​​ផ្ទៃ​នៅក្នុង​ប្រទេស​កម្ពុជា​តែ​ម្ត​ត​»​។ នេះ​គឺជា​ការអត្ថាធិប្បាយ​រប​ស់លោក ចាន់ សុផល​។
សេដ្ឋវិទូ​ប្រកាសអាសន្ន​ពី​លទ្ធភាព​នៃ​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​

​វិបត្តិ​អចលនទ្រព្យ​អាច​កើតឡើង​នៅពេលនេះ គឺ​មិនមែន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ទៀត​ទេ​។ តែដោយសារ​បញ្ហា​ខាងក្នុង​ប្រទេស​សុទ្ធសាធ​។ បញ្ហា​ខាងក្នុង គឺ​បញ្ហានយោបាយ និង​បញ្ហា​សាង់សង់​ច្រើន​ជ្រុល​ពេក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រីឯ​អ្នកទិញ គឺជា​បុគ្គល​ដដែលៗ ដែល​ទិញ​លក់​ទុក​យកចំណេញ​។

​បើទោះបីជា​តម្លៃ​អចលនទ្រព្យ​ជាទូទៅ​អាច​ប្រឈម​នឹង​វិបត្តិ​មែន​ក៏ដោយ​ក្តី តែ​ដីធ្លី ផ្ទះល្វែង​ដែល​ស្ថិតនៅ​ចំ​តំបន់​ជំនួញ ឬ​ពាណិជ្ជកម្ម ក៏​ប្រហែលជា​មិន​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ទេ ពីព្រោះ ដីធ្លី​តំបន់​ទាំងនេះ គឺជា​ទីតាំង​ដែល​អនុញ្ញាត​ឲ្យ​គេ​រកប្រាក់​ចំណេញ​បាន​ច្រើន​។ តែ​ដីធ្លី ផ្ទះសម្បែង​នៅ​តំបន់​ផ្សេង​អាច​ប្រឈម​នឹង​គ្មាន​អ្នកទិញ ផ្ទុយទៅវិញ មានតែ​អ្នកលក់​។ គឺ​នៅពេលនោះ​ហើយ ដែល​វិបត្តិ​អ​លន​ទ្រព្យ​ពិតប្រាកដ​នឹង​មកដល់​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​