ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

គេថា ចង់ញ៉ាំក្ដាមឆ្ងាញ់ត្រូវទៅកែប ចំណែកអ្នកចង់ញ៉ាំបង្គា មឹកស្រស់ៗត្រូវទៅកំពង់សោម។ តែឥលូវនេះ មិនបាច់ទៅដល់ហ្នឹង ក៏អ្នកអាចទទួលបាននូវរសជាតិ BBQ គ្រឿងសមុទ្រស្រស់ៗបាននៅលើដំបូលអគារ Skybar ដ៏ប្រណិតនៅកណ្ដាលទីក្រុងភ្នំពេញតែម្ដង។ បន្ទាប់ពីបើកដំណើរការជិតមួយខែ និងមានការគាំទ្រខ្លាំងពីអតិថិជន ពេលនេះ CLOUD9 Skybar បានបង្កើតបរិយាកាសរីករាយថ្មីបន្ថែមទៀតគឺ ការផ្ដល់ជូនប៊ូហ្វេ BBQ លើកំពូលអគារកម្ពស់ ៩ ជាន់ក្បែរអាងដែលទឹកប្រៀបដូចនៅជិតមាត់សមុទ្រដែលមិនទាន់មាន Skybar ណាមាននៅឡើយ។

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

កម្មវិធី BBQ Deluxe Buffet នេះចាប់ផ្ដើមរៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាចដល់ ១០ យប់។ ក្នុងឈុតពេញ ឬ Full Buffet Selection អ្នកអាចញ៉ាំគ្រឿងសមុទ្រចម្រុះរាប់តាំងពី បង្គា ក្ដាម មឹកធំៗ ស្រស់ៗ សាច់ក្រកពិសេស ឆ្អឹងជំនី សាច់គោសាច់ចៀម និងមុខម្ហូបក្តៅ ៥ មុខតាមបែបអាស៊ី និងអឺរ៉ុបដែលផ្លាស់ប្ដូរជារៀងរាល់ថ្ងៃតាមដែលអ្នកអាចញ៉ាំបាន។ ក្នុងឈុតនោះក៏មានផ្លែឈើចម្រុះ បង្អែមដ៏ឈ្ងុយឆ្ងាញ់ដើម្បីលាងមាត់ផង។ សម្រាប់ឈុតញ៉ាំតាមចិត្តនេះមានតម្លៃពេញ ២២ ដុល្លារ ដែលជាឈុត Deluxe ពោលគឺគ្រឿងសមុទ្រ និងមុខម្ហូបទាំងអស់សុទ្ធតែត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេសយកតែរបស់ស្រស់ៗ និងធំៗតាមស្តង់ដារខ្ពស់។ សម្រាប់កុមារដែលមានអាយុក្រោម ១២ ឆ្នាំនឹងត្រូវបញ្ចុះតម្លៃដល់ ៥០%។

 

ក្រៅពីឈុតពេញខាងលើ CLOUD9 Skybar ក៏មានរៀបចំជាមុខម្ហូបតូចៗតាមការជ្រើសរើសរបស់អតិថិជនបានរួមមានស៊ុប (រសជាតិប្ដូរជារៀងរាល់ថ្ងៃ) ក្នុងតម្លៃ ៦ ដុល្លារ សាឡាត់តម្លៃ ៧ ដុល្លារ ឈុតអាហារក្តៅៗ តម្លៃ ៨ ដុល្លារ និង សាច់អាំង ដែលអាចញ៉ាំគ្រឿងសមុទ្រសុទ្ធតម្លៃ ១៤ ដុល្លារ។ ក្នុងការជ្រើសរើសមុខម្ហូបណាមួយខាងលើ ក្រុមការងារ CLOUD9 នឹងជួយសម្រួលចាត់ដាក់ចានឲ្យដោយមានបញ្ចូលបង្អែមចម្រុះ ឬផ្លែឈើស្រស់ៗរួចជាស្រេច។ តែបើចង់ញ៉ាំបានគ្រប់មុខ និងចំណេញច្រើន ឈុត Full Buffet Selection ជាជម្រើសដែលណែនាំដោយកន្លែងផ្ទាល់។

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

នៅចាំអីទៀត! ហៅមិត្តភ័ក្ដិមកជួបជុំ ញ៉ាំប៊ូហ្វេគ្រឿងសមុទ្របែបប្រណិតដែលមិនធ្លាប់មាន ក្រេបរសជាតិស្រាក្រឡុកក្បែរមាត់ហាងហែលទឹក និងគយគន់ទស្សនីយភាពដ៏ត្រកាលនៃរាជធានីភ្នំពេញនាពេលថ្ងៃលិច និងពេលរាត្រី រកឯណាមាន?

 

ក្រោយបើកដំណើរការបានត្រឹម ៣ សប្ដាហ៍ប៉ុណ្ណោះ SUN & MOON, Urban Hotel ដែលមាន CLOUD9 Skybar នៅក្នុងនោះត្រូវបានគេហទំព័រទេសចរណ៍ល្បីឈ្មោះ Trip Advisor ចាត់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំនោមសណ្ឋាគារ ២៤៦ នៅទីក្រុងភ្នំពេញតាមរយៈការពេញចិត្ត និងកោតសរសើរពីភ្ញៀវភាគច្រើនដែលចូលមកស្នាក់នៅទីនេះ។

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

ញ៉ាំប៊ូហ្វេ BBQ គ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ដូចមាត់សមុទ្រនៅ CLOUD9 Skybar

 

បញ្ជាក់៖ រាល់ឈុតប៊ូហ្វេខាងលើមិនរាប់បញ្ចូល ការពិសាភេសជ្ជៈ ឬ ស្រាCocktail ឡើយ។

 

អត្ថបទ៖ ប្រាក់ ចាន់សីហា