ប៊ិះស្លាប់ក្មេងប្រុសម្នាក់ គៀបនឹងជណ្តើរយន្ត តែមានស្រីម្នាក់ឆ្លាត ដឹងពីវិធីជួយ ឲ្យផុតគ្រោះថ្នាក់ (មានវីដេអូ)

ចិន៖ ក្មេងប្រុសម្នាក់ ប៊ិះនឹងក្ស័យសង្ខារ ដោយសារតែរូបគេ បានគៀបដៃជាប់នឹងជណ្តើរយន្ត តែសំណាងល្អមាននារីម្នាក់ ដឹងពីវិធីសង្គ្រោះជួយទាន់ពេលវេលា។

ប៊ិះស្លាប់ក្មេងប្រុសម្នាក់ គៀបនឹងជណ្តើរយន្ត តែមានស្រីម្នាក់ឆ្លាត ដឹងពីវិធីជួយ ឲ្យផុតគ្រោះថ្នាក់ (មានវីដេអូ)

វីដេអូខ្លីនៃសកម្មភាព ក្មេងប្រុសរងគ្រោះ ជាប់ដៃនឹងជណ្តើរយន្ត ក្នុងផ្សារទំនើបមួយកន្លែង នៅទីក្រុង Kaili ខេត្ត Guizhou កាលពីពេលថ្មីៗនេះ បានកំពុងនិងល្បីសុះសាយ លើបណ្តាញសារព័ត៌មាននានា ដោយសារនារីវ័យឆ្លាតម្នាក់ បានដឹងពីវីធីជួយសង្គ្រោះ ក្មេងប្រុសនោះទាន់ពេលវេលា ទើបមិនបាត់បង់ជីវិត។

ពីដំបូងក្មេងប្រុសរពិសម្នាក់នោះ បានឈរលេងនៅជិតបង្កាន់ដៃជណ្តើរយន្ត តែក្រោយមករូ​បគេក៏បានតោងជាប់ដៃ ដកលែងរួច បង្កជាការផ្អើលឆោឡោតែម្តង។ ឃើញដូចនេះមាននារីម្នាក់ បានចូលមកជួយទាញក្មេងនោះ ទើបមាននារីម្នាក់ទៀត មកដល់ចុចប៊ូតុងបញ្ឍប់ជណ្តើរយន្តដោយសុវត្ថិភាព។ 

នេះគឺជាមេរៀនសំខាន់មួយ ព្រោះថាប្រសិនបើមានហេតុការណ៍ កើតឡើងផ្សេងៗស្រដៀងគ្នានេះ សូមប្រិយមិត្តកុំភ្លេចចុចប៊ូតុង បញ្ឍប់ជណ្តើរយន្ត ដែលស្ថិតនៅខាងក្រោមផ្នែកខាងស្តាំដៃ ដែលវាមានគ្រប់ជណ្តើរយន្តទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត