មនុស្ស​ប្រុស​! បើ​មិន​ចេះ​យំ ដល់ពេល​ដែល​ត្រូវ​រៀន​យំ​ហើយ​

មនុស្ស​ប្រុស​! បើ​មិន​ចេះ​យំ ដល់ពេល​ដែល​ត្រូវ​រៀន​យំ​ហើយ​

​មនុស្ស​ប្រុស ត្រូវបាន​គេ​ចាត់ទុកថា មាន​ភាពរឹងមាំ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស មនុស្ស​ប្រុស មិន​ងាយ​នឹង​យំ​ផ្តេសផ្តាស​ឡើយ ឬ​មិន​ចេះ​យំ​តែម្តង ទោះបីជា​មាន​បញ្ហា រឿង​កំសត់ ឬ​ហេតុការណ៍​រន្ធត់​អ្វី កើត​ឡើង​ក៏​ដោយ​។ អញ្ចឹង តើ​វា​ពិតជា​ល្អ សម្រាប់​រូបគេ​មែន​ទេ​?

​គេ​យល់​ថា ការ​យំ គឺជា​ការបង្ហាញ​នូវ​ភាពទន់ខ្សោយ ប៉ុន្តែ វា​មិនមែន​ជា​ការពិត​នោះទេ ពី​ព្រោះ​មនុស្ស​ត្រូវ​រស់នៅ ក្នុង​ភាព​ជា​មនុស្ស គឺ​មានន័យថា មាន​មនោសញ្ចេតនា អារម្មណ៍ និង​ចំណង់តណ្ហា​។​

​អ្នក​ច្បាស់​ជា​ឧស្សាហ៍​ឃើញ​មនុស្ស​ស្រី និង​កូនក្មេង​យំ ហើយ​សូម្បី​តែ​ក្មេងប្រុស​តូចៗ​ក្តី ក៏​ត្រូវបាន​គេ​បង្រៀន​ថា បើ​ឯង​ចេះ​យំ ឯង​មិន​មែន​ជា​ក្មេង​ប្រុស​នោះ​ទេ ... ប៉ុន្តែ រឿង​នេះ​ក៏​មិន​ពិត​ដែរ ហើយ​ការ​យំ ជាការ​បង្ហាញ​អំពី លទ្ធភាព និង​សមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ទៅ​វិញ​នោះ​ទេ​។​

​គុណវិបត្តិ​ក៏មាន​មិន​តិច​ដែរ ប្រសិនបើ​អ្នក​ត្រូវ​យំ តែ​អ្នក​បែរជា​មិន​យំ ព្រោះ​ខ្លាច​គេ​ថា​អន់ ឬ​ថា​ជា​មនុស្ស​ស្រី​នោះ​។ ដូច្នេះ មិន​ថា​ប្រុស មិន​ថា​ស្រី​នោះ​ទេ សុទ្ធតែ​ជា​មនុស្ស សុទ្ធតែ​មាន​បេះដូង ហើយ​សុទ្ធ​ចេះ​យំ​ទាំងអស់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។