ប្តី​ប្រពន្ធ ១.២៣០ គូ នៅ​ម៉ាឡៃ និង​មង្គល​បូរី រំលឹក​ថ្ងៃ​ចាប់ដៃគ្នា ឬ​រៀបការ​រួមគ្នា​ច្រើន​គូ ក្នុងសម័យ​ខ្មែរក្រហម​

បន្ទាយមានជ័យ: គូ​ស្វាមីភរិយា ចំនួន ១.២៣០ គូ ជា​អតីត​ទាហាន និង​ប្រជាជន នៅ​តំបន់​អតីត​ខ្មែរក្រហម​ម៉ាឡៃ ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦​មករា ឆ្នាំ​២០១៦ បាន​ចូលរួម​ពី​ធី​រំលឹក​អនុស្សារ​វ​រី​យ៍ ដែល​ខ្លះ​បាន​ចាប់ដៃគ្នា ក្នុង​គ្រា​កំសត់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា និង ខ្លះទៀត បាន​រៀបការ​ទ្រង់ទ្រាយ​ធំ និង​លើកដំបូង នៅ​អតីត​តំបន់​ខ្មែរក្រហម ជាប់​ព្រំដែន​ថៃ​នេះ​។​

ពិធី​នេះ សហការ​រៀបចំ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ឧបត្ថម្ភ​ដោយ​អង្គការ​សហ​ព​ន្ធ័​សន្តិភាព​សកល​-​កម្ពុជា (UPF:Universal Peace Federation ,Cambodia)​។ នៅ​ម៉ាឡៃ មានការ​ចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព ( អតីត​មេ​បញ្ជ​ការ​ទិស​មុខ​រណសិរ្ស​លេខ ៤៥០ ) បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួងការពារជាតិ លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ និង​អតីត​កម្មាភិបាល ទាហាន​ខ្មែរក្រហម មួយចំនួន​។ ពិធី​នោះ បានធ្វើ​ឡើង នៅ​វិទ្យាល័យ​ម៉ាឡៃ​។​
 
​មន្ត្រី និង​គូ​ស្វាមីភរិយា និយាយថា ពិធី​នេះ មិន​ពាក់ព័ន្ធ​ចលនានយោបាយ សាសនា និង​ជំនួញ​ណាមួយ​ឡើយ​។ ពី​ធី​នេះ វា​សមស្រប​នឹង​តំបន់​អតីត​ខ្មែរក្រហម​ម៉ាឡៃ ដែល​បាន​ផ្តាច់ខ្លួន ហើយ​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុនសែន ហើយ​បាន​សន្តិភាព ការស្តារ​អភិវឌ្ឍន៍​ឡើងវិញ លើ​គ្រប់​វិស័យ​។​
    
​ចំណែកឯ​នៅ​ស្រុក​មង្គល​បូរី ពិធី​ជួប​ជុំនោះ បានធ្វើ​នៅ​បរិវេណ​សាលាស្រុក មានការ​ចូលរួម​ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត អភិបាលរង​ខេត្ត មន្ត្រី​អ្នកពាក់ព័ន្ធ និង​គូ​ស្វាមីភរិយា​ចំនួន ៤៣០ គូ​។​

​លោក ហ៊ុត ហេន មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​-​កម្ពុជា បាន​មានប្រសាសន៍ថា យើង​ប្រារព្ធ​ពិធី​នេះ ក្នុង​គោលបំណង ដើម្បី​រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល និង​អប់រំ​ក្រុមគ្រួសារ ដែលជា​សមាជិក​សង្គម ឲ្យ​មាន​ការគោរព​ស្រលាញ់គ្នា ស្មោះត្រង់​រវាង​គ្នា ចាប់ដៃគ្នា កសាង​សុភមង្គល​គ្រួសារ ក្រោម​ច្បាប់ ស្តីពី ឯក​ព័ន្ធ​ភាព ឬ​ក្នុងន័យ​សន្តិភាព​ផ្តើមចេញពី​គ្រួសារ​។​
      
​ក្នុង​ពី​ធី​នោះ ប្តី​ប្រពន្ធ​ចាស់​ក្មេង បានទទួល​កន្សែង​"​ស​" ពី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​-​កម្ពុជា ជា​និមិត្តរូប​នៃ​ភាពស្មោះស ស្មោះត្រង់ ស្រឡាញ់គ្នា​ដល់​ចាស់​សក់ស្កូវ​។ ប្តី​ប្រពន្ធ បាន​ពិសារ​ភេសជ្ជ​: ១​កំប៉ុង ២​នាក់ ម្តងម្នាក់​។​
   
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត បាន​ថ្លែង​សរសើរ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​សង្គម​ស៊ីវិល កងកម្លាំង និង​ជាពិសេស​មន្ត្រី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​-​កម្ពុជា (UPF) ដែល​បន្ត​រៀបចំ​ពិធី​ជួបជុំ​គូ​ស្វាមីភរិយា ដើម្បី​រំលឹក​អនុស្សា​រី​យ៍ ថ្ងៃ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ក្នុងសម័យ​ខ្មែរក្រហម បើ​ទោះ​គូ​ខ្លះ មិនបាន​រៀបការ គូ​ខ្លះ​បាន​រៀបការ​ពីមុនមក​ក្តី​។​
   
​លោក គោ​ស៊ុំ សារឿ​ត ក៏បាន​សាទរ និង​ជូនពរ​អោយ​គូ​ស្វាមីភរិយា​ទាំង​វ័យចាស់  វ័យក្មេង​ទាំងឡាយ ទោះ​បានមក​ចូលរួម​ពិធី ឬ​មិន​បានមក សូមអោយ​បន្ត​ថែរក្សា​ភក្តីភាព ក្តី​ស្រឡាញ់ សុភមង្គល និង​ការខិតខំ​ធ្វើការ​ប្រកប​របរ​រកស៊ី អោយ​គ្រួសារ​ទាំងនោះ បាន​ចម្រុងចម្រើន​។ ពោលគឺ សូមអោយ​មាន​ក្តី​ស្រឡាញ់ មាន​សន្តិភាព​ចេញពី​គ្រួសារ​នីមួយៗ ដល់​សង្គមជាតិ​។ ពិធី​នោះ មានការ​បំពាក់​កន្សែង​-​ស​ពី​អង្គការ​។​
   
​ក្នុងនោះ ក៏មាន​ការចែក​ភេសជ្ជ​: ឬ​អាហារ​គ្នា​ហូប ដោយ​ក្តី​ស្មោះស្ម័គ្រ ស្និត​ស្នាល​។ ចុងក្រោយ គឺ​គូ​ស្វា​ម៉ី​ភរិយា បាន​អញ្ជើញ​ភ្ញៀវ​ពិសារ​អាហារ​ជប់លៀង​យ៉ាង​ឆ្ងាញ់ និង​រីករាយ​។​
 
​ភាព​ប្លែក​គ្នា​រវាង​គូ​ប្តី​ប្រពន្ធ នៅ​ស្រុក​ទាំង​២ គឺ​នៅ​ស្រុក​ម៉ាឡៃ ពួកគេ​ស្ទើរ​ទាំងអស់ មិនបាន​រៀបការ​នឹង​គ្នា តាម​ប្រពៃណី​ពីមុនមក​ទេ ដោយបាន​យកគ្នា​ជា​ប្តី​ប្រពន្ធ ក្នុង​គ្រា​លំបាក កំសត់ អត់​ស៊ី បិះ​តែ​មិន​រស់ រត់លូន គ្រោះថ្នាក់ ក្នុង​ភ្លើងសង្គ្រាម នៅ​សម័យ​ខ្មែរក្រហម​។ ឯ​នៅ​ស្រុក​មង្គល​បូរី​វិញ គូ​ស្វាមីភរិយា ហាក់​គ្រាន់បើ​បន្តិច ដោយ​ជិត​ពាក់កណ្តាល​នៃ​អ្នក​មក​ចូលរួម​ពិធី​ជួបជុំ​នោះ បាន​សែនព្រេន និង​រៀបការ តែ​អត្តខាត់ ក្នុងពេល​ស្រុកទេស នៅ​ក្រលំបាក​៕

ប្តី​ប្រពន្ធ ១.២៣០ គូ នៅ​ម៉ាឡៃ និង​មង្គល​បូរី រំលឹក​ថ្ងៃ​ចាប់ដៃគ្នា ឬ​រៀបការ​រួមគ្នា​ច្រើន​គូ ក្នុងសម័យ​ខ្មែរក្រហម​

ប្តី​ប្រពន្ធ ១.២៣០ គូ នៅ​ម៉ាឡៃ និង​មង្គល​បូរី រំលឹក​ថ្ងៃ​ចាប់ដៃគ្នា ឬ​រៀបការ​រួមគ្នា​ច្រើន​គូ ក្នុងសម័យ​ខ្មែរក្រហម​

ប្តី​ប្រពន្ធ ១.២៣០ គូ នៅ​ម៉ាឡៃ និង​មង្គល​បូរី រំលឹក​ថ្ងៃ​ចាប់ដៃគ្នា ឬ​រៀបការ​រួមគ្នា​ច្រើន​គូ ក្នុងសម័យ​ខ្មែរក្រហម​

ប្តី​ប្រពន្ធ ១.២៣០ គូ នៅ​ម៉ាឡៃ និង​មង្គល​បូរី រំលឹក​ថ្ងៃ​ចាប់ដៃគ្នា ឬ​រៀបការ​រួមគ្នា​ច្រើន​គូ ក្នុងសម័យ​ខ្មែរក្រហម​