បង្ក្រាប​គ្រឿងញៀន ៣​ករណី ឃាត់ខ្លួន​មនុស្ស ១០​នាក់ ជាមួយនឹង​គ្រឿងញៀន​មួយចំនួន​

​សៀមរាប: ជនសង្ស័យ​ពាក់​ព​ន្ធ័​នឹង​ការរក្សា​ទុក ចាត់ចែង និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ១០​នាក់ ត្រូវបាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​កំរិត​ស្រាល និង​អធិការនគរបាល​ក្រុង​សៀមរាប សង្កាត់​ស្លក្រាម ធ្វើការ​បង្ក្រាប​គ្រឿងញៀន ក្នុង​គោលដៅ ៣ កន្លែង ខុសៗ​គ្នា​។

​ការប្រតិបត្តិ​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ដោយ​គោលដៅ​ទី​១ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ៥​នាក់ គោលដៅ​ទី​២ នៅ​បន្ទប់​ជួល​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម រាប ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​គោលដៅ​ទី​៣ នៅ​ក្រុមទី​៣ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ២​នាក់​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តសៀមរាប បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​បាន​ទូរស័ព្ទ ចំនួន ៤​គ្រឿង គ្រឿន​ញៀន​ចំនួន ៣​កញ្ចប់​ធំ មាន​ទម្ងន់ ៧​ក្រាម និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ព្រមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្តទៀតថា ជនសង្ស័យ​ទាំង ១០​នាក់ រួមមាន ទី​១. ឈ្មោះ​ផេង សង់​ទីន ភេទ​ប្រុស អាយុ​២៧ ជា​និស្សិត​ឆ្នាំ​២​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​, ទី​២. ឡាំ រ៉ា​ឌី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ គ្មាន​មុខរបរ​, ទី​៣.​ថា​ត សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​និ​សិ ត្ស​ឆ្នាំ​ទី​២ នៃ​សា​លក​វិទ្យាល័យ​បៀ​ល​ប្រាយ​, ទី​៤.​ចាន់ ឌី​រ៉ាវី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ ទី​២​នៃ​សា​លក​វិទ្យាល័យ​បៀ​ល​ប្រាយ​, ទី​៥.​អេ​ល រុំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកនេសាទ​ត្រី​, ទី​៦.​សុខ ស៊ីធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៧.​ជូ សំ​ណាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​៧ បាន​ជួល​បន្ទប់​ជួល​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ទី​៨.​ស្មាន ម៉ាត់​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៩.​អៃ គ​ន្ធី ភេទ​ស្រី អាយុ​១៦​ឆ្នាំ​, ទី​១០.​លាន នឹង ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំង ៣​ជួល​បន្ទប់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្តថា ជនសង្ស័យ​ទាំង ១០​នាក់ រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

បង្ក្រាប​គ្រឿងញៀន ៣​ករណី ឃាត់ខ្លួន​មនុស្ស ១០​នាក់ ជាមួយនឹង​គ្រឿងញៀន​មួយចំនួន​

បង្ក្រាប​គ្រឿងញៀន ៣​ករណី ឃាត់ខ្លួន​មនុស្ស ១០​នាក់ ជាមួយនឹង​គ្រឿងញៀន​មួយចំនួន​

បង្ក្រាប​គ្រឿងញៀន ៣​ករណី ឃាត់ខ្លួន​មនុស្ស ១០​នាក់ ជាមួយនឹង​គ្រឿងញៀន​មួយចំនួន​