អាជ្ញាធរ​ជាតិ​អប្សរា បញ្ឈប់​សកម្មភាព​ជីកដី​គោក នៅ​តួ​បុរាណ លក់​នៅ​ភូមិ​ព្រៃ​គុយ​

​សៀមរាប: កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រុមអធិការកិច្ច​បុរាណវិទ្យា​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​សហការ​ជាមួយ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ និង​សហប្រតិបត្តិការ បាន​ចុះទៅ​ហាមឃាត់ និង​បញ្ឈប់​សកម្មភាព​ជីក​ដីគោក​បុរាណ​មួយ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​លោក សន ចាន់ថន អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទប់ស្កាត់​សកម្មភាព​នេះ បាន​បញ្ជាក់ថា សកម្មភាព​ជីកដី​គោក​បុរាណ​នេះ គឺ​ដើម្បី​យក​ដី​លក់​ដោយ​ប្រើប្រាស់​គ្រឿងចក្រ Excavator ។​
​    ​
​លោក​បាន​បន្តថា ការចុះ​ទប់ស្កាត់​នេះ គឺ​ក្រុមការងារ​បាន​បញ្ឈប់​ស​កម្ម​ភាព​ជីកដី​ខុសច្បាប់ ព្រមទាំង​អប់រំ​ណែនាំ ដល់​ម្ចាស់​គ្រឿងចក្រ ម្ចាស់​ដី និង​ឈ្មួញ​រកស៊ី​ដឹក​ដី​លក់ អោយ​ពួកគាត់ យល់​ពី​តម្លៃ​បេតិកភណ្ឌ ជាពិសេស​ក្រុមការងារ​អោយ​ពួកគាត់​ធ្វើ​កិច្ចសន្យា ឈប់​ជីក​ដីគោក​បុរាណ​នេះ​តទៅទៀត​។​
​    ​
​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក ការ​ជីកដី​លក់​នោ​ខេត្តសៀមរាប ជាពិសេស​ក្រៅ​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង គឺមាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង ហើយ​ឈ្មួញ​ជីកដី លក់​នោះ​គឺធ្វើឡើង​ពុំមាន​ច្បាប់ទម្លាប់​ថែម​ទៀតផង​។​
​    ​
​មានការ​រិះគន់​ផងដែរ ចំពោះ​ការ​ជីកដី​របស់​ក្រុមហ៊ុន​នានា​ខាងលើ គឺ​កន្លែង​ខ្លះ​ជីក​យក​អាចម៍ដី មាន​រណ្តៅ​ធំៗ និង​មាន​ជំរៅ​រាប់សិប​ម៉ែត្រ​ទៅ​ក្រោម ដែល​អ្នកខ្លះ​ចំអក​ថា ជិត​ដល់​ក្បាល​ប្រែ​ត​ឯណោះ​។ តែ​មិន​ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច រារាំង ឬក៏​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ លុប​វិញ​ឡើយ​៕