មន្ត្រីជាន់ខ្ពស់ ចុះជួយ​ស្រុក​អង្គ​បូ​​រី គ្រោង​នឹង​បង្កើត​មូលនិធិ​គ្រូបង្រៀន នៅ​ស្រុក​អង្គ​បូរី​

តាកែវ: មូលនិធិ​គ្រូបង្រៀន ស្រុក​អង្គ​បូរី នឹងត្រូវ​បង្កើត​ចេញ​ជា​រូបរាង ក្នុងពេល​ឆាប់​ខាងមុខនេះ​។ ការបង្កើត​មូលនិធិ​គ្រូបង្រៀន​នេះ ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រាក​ការលំបាក​របស់​គ្រូបង្រៀន នៅពេលដែល​គ្រូបង្រៀន នៅក្នុង​ស្រុក​អង្គ​បូរី ជួប​នូវ​បញ្ហា​អ្វីមួយ​។ នេះ​បើ​យោងតាម​លោក សុខុម ភគ្គវ័ន​មុនី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​អង្គ​បូរី ថ្លែង​នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​ថ្ងៃ ៧​មករា ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ស្រុក​អង្គ​បូរី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០១៦​។​

​លោក សុខុម ភគ្គវ័ន​មុនី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​អង្គ​បូរី បាន​ថ្លែងបន្តថា មូលនិធិ​គ្រូបង្រៀន​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ចំពោះ​គ្រូបង្រៀន ហើយ​ដើម្បីអោយ​មូលនិធិ​នេះ មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ដំណើរការ​កិច្ចការ​របស់ខ្លួន ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត នឹង​នាំគ្នា​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ដល់​មូលនិធិ​នេះ ឲ្យ​ចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​បើតាម​លោក សុខុម ភគ្គ​វ័​មុនី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល គឺ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឺ​ម កុ​ច នឹង​ដឹកនាំ​ធ្វើ​កិច្ចការ​នេះ ដោយ​ចងក្រង និង​រៀបចំ​លក្ខន្តិកៈ ហើយ​ជាពិសេស​ទៅទៀត​នោះ រាល់​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​គ្រូ​ង្រៀ​ន នៅ​ស្រុក​អង្គ​បូរី គឺ​ខាង​មូលនិធិ​នេះ នឹង​ជួយ​ដោះស្រាយ មិនអោយ​ឯការ ដូចពេលមុនៗ​ទៀត​នោះទេ​៕