ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ចំនួន​១៥​នាក់ ត្រូវ​កម្លាំង​ប្រឆាំង​បទល្មើស​របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​ធ្វើការ​ឃាត់ខ្លួនយក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកាលពីរសៀលថ្ងៃទី​០៨ មករា ២០១៦ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន ។

លោកស្នងការ​រង​ឱ្យ​ដឹង​ទៀត​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ កម្លាំង​បាន​ធ្វើការ​តាមដាន​ស្រាវជ្រាវ ដោយ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​​​ម្នាក់​ឈ្មោះ​ហ៊ុយ គឹ​ម​ហួ រស់នៅ​ភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ដែល​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​កញ្ចប់​តូច ដែល​នៅ​សេសសល់​ពី​ការ​ចែកចាយ​យក​មក​ធ្វើការ​សាកសួរ ទើប​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​រហូត​បាន​ចំនួន​១៤​នាក់​បន្ថែម​ទៀត ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព