ផ្ទុះ​សេ​ខ្សែភ្លើង​នៅផ្ទះ​សំណាក់​អង្គរតូច​ក្នុង​ក្រុង​សៀមរាប​

​យោងតាម​សម្តី​ម្ចាស់ផ្ទះ​សំណាក់​អង្គរតូច​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់ ស្វាយដង្គំ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង ៥ និង ១៥ នាទី ព្រឹក​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៦ នេះ ។ ខ​ណះ​ពេលដែល​ពួកគាត់​នៅ​ខាង​ក្រោមផ្ទះ​បានឃើញ​ផ្សែង​ និង ​មាន​ក្លិន​ឈ្ងៀម​ចេញពី​បន្ទប់​ខាងលើ​ជាន់​ទី ​ពីរ ​ក្នុង​ផ្ទះសំណាក់​ភ្លាមៗ​នោះ​ពួកគាត់​ក៏បាន​ឡើងទៅ​មើល​ក៏បាន​ឃើញ​ផ្សែង​ និង​ មាន​ភ្លើង​ឆេះ​ចេញពី​ក្នុង​បន្ទប់​ផង​នោះ ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ក៏​ទំនាក់ទំនង​មកកាន់​អង្គភាព​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​អោយមក​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​តែម្តង ។ ប្រភព​ព័​ត៍​មាន​ពី​ម្ចាស់​ផ្ទះសំណាក់​អង្គរតូច​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់ ស្វាយដង្គំ​ក្រុង​សៀមរាប​ដ៏​ដែល​បានបញ្ជាក់​ទៀតថា​ បន្ទប់​ដែលមាន​ភ្លើង​ឆេះ​នេះ​មិនមាន​ភ្ញៀវ​ចូល​ស្នាក់​នៅទេ ហើយ​បញ្ហា​ដែល​ធ្វើអោយមាន​ភ្លើង​ឆេះ​ក្នុង​បន្ទប់​នេះ​គឺ​បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែ ។

ផ្ទុះ​សេ​ខ្សែភ្លើង​នៅផ្ទះ​សំណាក់​អង្គរតូច​ក្នុង​ក្រុង​សៀមរាប​

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះដែរ លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានអោយដឹង​ថា ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ព្រោះ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ផង​នោះ ។ បន្ទាប់ពី​លោក​បានទទួល​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ភ្លាមៗ​នោះ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍​តែម្តង​។​ដោយបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ចំនួន ០២ គ្រឿង ទើប​រលត់ទៅវិញ ។ ដោយ​ការឆេះ​បន្ទប់​ក្នុងផ្ទះ​សំណាក់​នេះ​គឺ​គ្រាន់តែ​ធ្វើអោយមាន​ការខូចខាត​សម្ភារ​ស្នាក់​នៅក្នុង​បន្ទប់​តែប៉ុណ្ណោះ​មិន​បណ្តាលអោយ​ឆេះ​រាលដាល​ដល់​បន្ទប់​ផ្សេងទៀត​នោះទេ ហើយក៏​មិន បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​និង​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផងដែរ ៕ (ប្រភព TV5)

ផ្ទុះ​សេ​ខ្សែភ្លើង​នៅផ្ទះ​សំណាក់​អង្គរតូច​ក្នុង​ក្រុង​សៀមរាប​