មិន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ពេល​ជិះ​យន្តហោះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់?​​

មិន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ពេល​ជិះ​យន្តហោះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់?​​

​​​​​​​គ្រប់​ជើង​ហោះហើរ​ទាំង​អស់​​គេ​តែង​តម្រូវ​ឲ្យ​អ្នក​ដំណើរ​លើ​យន្តហោះ​កំណត់​ទូរសព្ទ​ទៅ​កាន់​ Flight Mode (ឬ​ Air Plane Mode) ឬ​បិទ​ទូរសព្ទ​តែ​ម្ដង​នៅ​ពេល​ដែល​រៀប​ចំ​ចេញ​ដំណើរ​ម្ដងៗ។ ចុះ​ប្រសិន​បើ​មិន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ពេល​ជិះ​យន្តហោះ​​វា​នឹង​បណ្ដាល​ឲ្យ​មាន​​អ្វី​កើត​ឡើង?

 

មិន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ពេល​ជិះ​យន្តហោះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់?​​

 

បើ​តាម​ការ​លើក​ឡើង​របស់​​អ្នក​បើក​យន្តហោះ​ឯកជន​មួយ​រូប​លោក​ Nikita Schmidt បាន​ឲ្យ​ដឹង​ថា​​ ទូរសព្ទ​អាច​នឹង​បង្ក​ជា​ការ​រំខាន​ដល់​ អ្នក​បើក​យន្តហោះ​មួយ​ចំនួន​ និង​អ្នក​គ្រប់​គ្រង​ចរាចរ​ខាង​​ជើង​អាកាស។ ប៉ុន្តែ​វា​មិន​​ធ្ងន់ធ្ងរ​រហូត​ដល់​គេ​ចាត់​វិធានការ​អ្វី​មួយ​ទៅ​លើ​អ្នក​ដំណើរ​រូប​ណា​ម្នាក់​ដែល​មិន​បាន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ឬ​មិន​បិទ​ទូរសព្ទ​នោះ​ឡើយ។

 

ជឿ​ជាក់​ថា​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​បាន​កត់​សម្គាល់​ថា​នៅ​ពេល​ដែល​មាន​ការ​ហៅ​ចូល​ទូរសព្ទ​ម្ដង​ៗ​ ទូរទស្សន៍​ដែល​នៅ​ជិត​ទូរសព្ទ​មាន​ការ​ហៅ​ចូល​នោះ​តែង​ញាក់​ខុស​ប្រក្រតី​ ហើយ​បើ​ឧបករណ៍​បំពង​សំឡេង​(Speaker) វិញ​នឹង​លឺ​សំឡេង​ទឺតៗ។ រលក​វិទ្យុ​នៃ​ទូរសព្ទ​មួយ​គឺ​អាច​មាន​កម្លាំង​ខ្លាំង​ ដល់​ទៅ​៨​វ៉ាត់​ ហេតុ​នេះ​ទើប​បង្កើត​ជា​សំឡេង​រំខាន​បាន។

 

លោក​ Nikita Schmidt បាន​បន្ថែម​ថា​គាត់​ធ្លាប់​លឺ​សំឡេង​រំខាន​ពេល​ហោះ​ហើរ។ ត្បិត​ថា​មិន​មែន​ជា​កម្រិត​គ្រោះ​ថ្នាក់​អ្វី​ ប៉ុន្តែ​វា​ពិត​ជា​ធ្វើ​ឲ្យ​រំខាន​​ដល់​ដំណើរ​​ការ​នៃ​ការងារ​ណាស់។

 

​​​​​ជា​ចុង​ក្រោយ​ពីឡុត​រូប​នេះ​បាន​ណែនាំ​ថា​ ការ​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ​នៅ​ពេល​ធ្វើ​ដំណើរ​គឺ​ជា​ការ​យោគ​យល់​មួយ​ចំពោះ​​អ្នក​ដែល​នាំ​អ្នក​ទៅ​កាន់​គោល​ដៅ​មួយ៕​
​​​​

ចុច​អាន៖ មនុស្សពូកែ​មិន​ឲ្យ​ទូរសព្ទ​គ្រប់​គ្រង​ពួក​គេ​បាន​ឡើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Quora​​​​