ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​សាខា​ក្រុង​ប៉ោយប៉ែត​ផ្អើល​ចែក​ជើង​គ្នា​

​ខេត្តបន្ទាយមានជ័យ​៖​អគ្គិភ័យ​ឆាបឆេះ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា សាខា​ក្រុង​ប៉ោយប៉ែត កាលពី វេលា​ម៉ោង​១១​និង​៤០ នាទី ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ ភ្លាមៗ​នោះបាន​បណ្តាល ឲ្យ​បុគ្គលិក​ផ្អើល រត់​ជាន់ជើងគ្នា ខ្លះ​ជញ្ជូន​ឥ​វ៉ាន់​រត់ចេញ​ក្រៅ​ខ្លះរ​ត់ទៅ​ជួយ​ពន្លត់ភ្លើង​។

​    ​ភ្លាមៗ នោះ​ទាំង​បុគ្គលិក ពលរដ្ឋ​នៅក្បែរ​ខាង និង​ប៉ូលិស​ទាំង​ក្រុង​ប៉ោយប៉ែត​បាន​លើកគ្នា​មកជួយ​ពន្លត់ និង​បាន​យក​ឡាន ទឹក មកជួយ​ពន្លត់​ផងដែរ​។​ដោយមាន​ការជួយ​អន្តរាគមន៍​ទាន់ពេល​បណ្តាល​ឲ្យ​ឆេះ តិចតួច​ប៉ុណ្ណោះ តែ​មិនបាន បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​ឡើយ​។

​    ​លោក បោ​ន បឿន នាយផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ ដឹងថា អគ្គីភ័យ​នេះ​បង្កឡើង ដោយ សារ​ទុស្សេ​ខ្សែភ្លើង ទើប​បណ្តាល​ឲ្យ​មាន​ផ្កាភ្លើង​ក៏​ឆាបឆេះ តែម្តងទៅ​។​លោក​បន្តថា តែ​ដោយ​មានការ​ជួន​ពន្លត់​គ្នា​បាន​ទាន់ពេល​ទើប​ភ្លើង​រលត់ទៅវិញ​នៅវេលា​ម៉ោង​១២៕

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​សាខា​ក្រុង​ប៉ោយប៉ែត​ផ្អើល​ចែក​ជើង​គ្នា​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​សាខា​ក្រុង​ប៉ោយប៉ែត​ផ្អើល​ចែក​ជើង​គ្នា​