នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ដែល​បាន​ប្រើល្បិច​ហៅ​ម៉ូតូ​ជិះ​មក​ម្តុំ​ផ្លូវ​រថភ្លើង ក្នង​ភូមិ​ទួល​សង្កែ​ខ​ណះ​ជនរងគ្រោះ​ដឹក​មកដល់​ហើយ​រូបគេ​ធ្វើជា​ខ្ចី​ម៉ូតូ ទៅ​ទិញ​អី​ស៊ី​មួយ​ភ្លែ​ត​ជនរងគ្រោះ​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ជនសង្ស័យ ជិះ​ព្រោះ​អ្នក​ទាំង​ជា​មិត្ត​ភ​ក្រ័​និង​គ្នា​ហើយក៏​មានឱកាស​ស៊ីដាច់​ម៉ូតូ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​។​

​ស្រាប់តែ​មកដល់​ម៉ោង​ប្រហែល​១៧​និង​០០​នាទី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ ត្រូវបាន​ម្ចាស់​ប្រទះឃើញ​ខ្លួនគេ​កំពុង​ឈរ​នៅត្រង់ចំណុច​មុខផ្ទះ​លេខ​87F ផ្លូវ​សុធារស់​ក្រុម​៣៨​សង្កាត់​ទន្លេបាសាក ខណ្ឌចំការមន ហើយក៏​ធ្វើការ​ឃាត់ខ្លួន​រូបគេ​នាំមក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​តែម្តង​។

​    ​ជនសង្ស័យ ឈ្មោះ សំរិត មេសា ភេទ​ប្រុស អាយុ​25​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​55​ក្រុម​9​ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ខ្មៅ​ស៊េរី​២០១៥​ពាក់ ស្លាក​លេខ​ភ្នំពេញ​1FF3984​មានឈ្មោះ ប៉ាច សា​រ៉ា​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​ព្រះមុនីវង្ស សង្កា​ត​ទន្លេបាសាក់ ខណ្ឌចំការមន​។

​    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទួល​សង្កែ​ធ្វើការ​សួរនាំ​៕

នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​