អ្វី​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​ទិញ​យក​កុំព្យូទ័រ​មក​ប្រើប្រាស់!

ទោះបីជា ស្មាតហ្វូន កំពុងតែមាន ការពេញនិយម ប្រើប្រាស់ ក៏ដោយ កុំព្យូទ័រ នៅតែ ជាឧបករណ៍ ដែលមនុស្ស គ្រប់គ្នា មិនអាចយក ស្មាតហ្វូន មកជំនួសបាន ហើយកុំព្យូទ័រ នៅមាន មនុស្សជាច្រើន ត្រូវការវា។

អ្វី​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​ទិញ​យក​កុំព្យូទ័រ​មក​ប្រើប្រាស់!

មានមិត្តអ្នកអាន មួយចំនួន ទើបចាប់ ផ្តើមប្រើ កុំព្យូទ័រ ដូចនេះ ពួកគេចង់ ទិញយក មួយមកប្រើប្រាស់ សម្រាប់ខ្លួន​ឯង តែពួកគេ មិនដឹងថា ត្រូវធ្វើ ដូចម្តេច និងត្រូវមើល បែបម៉េច បានអាច ទិញយកកុំព្យូទ័រ មកសាកសម នឹងការ ប្រើប្រាស់ ដូច្នេះ យើងចង់ពន្យល់ និងណែនាំខ្លះ ពីការ ជ្រើសរើសនេះ។

ជំហ៊ានទី 1

  1. សួរខ្លួនអ្នក ថាតើយកកុំព្យូទ័រមកធ្វើអ្វី
  • ទិញយកមកប្រើប្រាស់ អ៊ីនធើណេត ឆែកមើល ពត៌មានផ្សេងៗ
  • ប្រើប្រាស់លើការធ្វើកិច្ចការសាលា
  • យកមកលេងហ្គេមទំហំតូច​ ឬធំ
  • យកមកមើលវីដេអូ ស្តាប់តន្រ្តី ឬធ្វើកិច្ចការ កាត់ត វីដេអូជាដើម
  • ប្រើម្នាក់ឯង ឬប្រើជារួម
  1. សម្រេចចិត្តយកកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រដាក់លើតុ
  • អ្នកត្រូវដឹងថា អ្នកតែងតែផ្លាស់ប្តូរ ទីតាំងប្រើប្រាស់ ឬមិនសូវផ្លាស់ ប្តូរទីតាំងនៅពេល ប្រើប្រាស់
  • លើបញ្ហាសាកបញ្ចូលថ្ម Laptop តម្រូវឲ្យសាក នៅពេល អស់ថ្ម តែ Desktop តម្រូវឲ្យអ្នក សាកបញ្ចូលភ្លើង នៅពេល ប្រើប្រាស់
  1. ប្រព័ន្ធដំនើរការ
  • បើសិនជាអ្នកប្រើប្រាស់ដំបូង, ប្រើប្រាស់ តម្រូវតាម មនុស្សក្បែរៗខ្លួន, ប្រើប្រាស់លើ ការសិក្សា គួរប្រើប្រាស់ Windows
  • បើសិនជាអ្នក គិតថាប្រើប្រាស់ Windows ធុញហើយ ឬប្រើប្រាស់ ច្រើនលើកម្មវិធី កាត់តវីដេអូ ឬចម្រៀងផ្សេងៗ អ្នកអាចជ្រើសរើស យកប្រព័ន្ធប្រតិបត្តិការ Mac OS X បាន ដែលវាពិបាក ប្រើជាង Windows បន្តិច
  1. មើលលើទឹកលុយ
  • នេះក៏ជារឿងមួយដែលសំខាន់ ដែលអ្នក ត្រូវគិត ថាតម្លៃប៉ុណ្ណា អ្នកអាច ទិញយក កុំព្យូទ័រមក ប្រើប្រាស់បាន ដូចជា កុំព្យូទ័រ ប្រើប្រាស់ ធម្មតាៗ តម្លៃប្រហាក់ ប្រហែល 500 ទៅ 700 ដុល្លារ តែកុំព្យូទ័រ សម្រាប់អ្នក លេងហ្គេមវិញ តម្លៃប្រហាក់ ប្រហែល ជិត 1000 ដុល្លារ រឺលើស ក៏មានដែរ។
  1. មើលលើពត៌មានទាក់ទងនឹងកុំព្យូទ័រនោះ
  • អង្គផ្ទុកទិន្នន័យ Hard Disk ទំហំ 500GB ឡើងទៅ
  • ទំហំរ៉េម 4GB ឡើងទៅ
  • ស៊ីភីយូ Core i5 ឡើងទៅ
  • វីដេអូកាត ដូចជា​ NVIDIA ឬ​ Intel HD

ជំហ៊ានទី 2

  1. បើជ្រើសរើសកុំព្យូទ័រដាក់លើទុក (Desktop)
  • អ្នកត្រូវរើសយកកុំព្យូទ័រដែលចេញមកថ្មីៗ ហើយមាន គ្រឿងបន្លាស់ ច្រើន ទើបពេលមាន បញ្ហាណាមួយ អាចជួស ជុលបាន
  • ទិញឧបករណទប់ភ្លើងមួយ ដើម្បីកុំឲ្យ ដាច់ភ្លើង រលត់ទាំង កុំព្យូទ័រ
  • ជ្រើសរើសអេក្រង់ LCD ដែលមាន រូបរាង ស្តើងល្មម ងាយស្រួលដាក់ មិនស៊ីកន្លែង
  • អ្នកអាចបន្ថែមអង្គផ្ទុកទិន្នន័យ ឬរ៉េម ដោយខ្លួន ឯងបាន
  • ប្រើប្រាស់បានយូរជាង Laptop
  • ជ្រើសរើសម៉ាកដែលអាចទុកចិត្តបាន ដូចជា Samsung, HP, ASUS និង Sony ជាដើម។
  1. បើជ្រើសរើសកុំព្យូទ័រយួរដៃ (Laptop)
  • អ្នកអាចយកតាមខ្លួនបាន (ងាយស្រួលចល័ត)
  • មានរូបរាងក្រាស់ល្មម និងកុំស្តើងពេក
  • មានអេក្រង់ល្មម 14 អ៊ីង ឬ 15 អ៊ីង
  • កុំប្រើប្រាស់យូរពេក ដោយសារវាងាយ ឡើងកម្តៅ ឬឆាប់ខូចថ្ម ជាដើម
  • កុំសាកបញ្ចូលថ្ម នៅពេល ប្រើប្រាស់ (បើមិនចាំបាច់)
  • ជ្រើសរើសម៉ាកដែលអាចទុកចិត្តបាន ដូចជា Samsung, HP, ASUS, Dell និង Sony ជាដើម។

អ្វី​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​ទិញ​យក​កុំព្យូទ័រ​មក​ប្រើប្រាស់! អ្វី​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​ទិញ​យក​កុំព្យូទ័រ​មក​ប្រើប្រាស់!

រាល់កុំព្យូទ័រដាក់លើទុក និងកុំព្យូទ័រ យួរដៃ អ្នកត្រូវជ្រើសរើស យកស៊ីភីយូ ជំនាន់ចុងក្រោយ គេបង្អស់មក ប្រើប្រាស់ ទើបប្រើប្រាស់ បានយូរ ដាក់កម្មវិធី ផ្សេងៗ ដំនើរការ រលូន។ បើសិនជាអ្នក នៅមិនទាន់ ប្រាកដចិត្ត អ្នកអាចពឹង នរណា ដែលមាន ជំនាញឲ្យ ជួយទិញឲ្យបាន ឬសាកសួរ ក្រុមការងារ ខេមបូ ក៏បានដែរ។

  • ដោយ: Hong
  • 3:01 PM, 08 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ