Vibe S1 Lite ស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមាន Flash កាមេរ៉ាមុខ

Vibe S1 Lite ស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមាន Flash កាមេរ៉ាមុខ

Vibe S1 Lite គឺជាស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលវាជាស្មាតហ្វូនធុនកណ្តាល ដែលមានសម្ថភាពខ្លាំងគួរសមដែរ ស្មាតហ្វូន នេះមានរូបរាងដ៏សាមញ្ញ ស្តើង តែរឹងមាំ ប្រើបានស៊ីមពីរ វាមានរូបរាងសមល្មម មានអេក្រង់ទំហំ 5.0 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយ នឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ និងរស់រវើក ។ Vibe S1 Lite បានបំពាក់នូវ កាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ពីរគ្រាប់ជាប់គ្នា អាចអោយយើងថតរូបបានយ៉ាងច្បាស់ម៉ត់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខវិញមានទំហំ 8 មេកាភិចសែល ថែមទាំងមាន LED Flash មួយគ្រាប់ទៀត សំរាប់ថត Selfie អោយកាន់តែច្បាស់ល្អនៅពេលយប់ ។ ស្មាតហ្វូននេះមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ហើយអាចបន្ថែមមេម៉ូរីតាមបានផងដែរ ចំពោះរ៉េមមានទំហំ 2 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Octa-core 1.3 GHz Cortex-A53 និងដើរដោយបន្ទះឈីប Mediatek MT6753 អាចអោយយើងដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿន ព្រមទាំងលេងហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗ ដោយរលូនផងដែរ ។ Vibe S1 Lite ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop), មានថាមពលថ្ម Li-Po 2700 mAh ហើយមាន 2ព៌ណ សំរាប់ជ្រើសរើស ។

Vibe S1 Lite ស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមាន Flash កាមេរ៉ាមុខ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (1080 x 1920 pixels)
  • បន្ទះឈីប : Mediatek MT6753
  • CPU : Octa-core 1.3 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ
  • កាមេរ៉ាក្រោយ : 13 MP, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP, LED flash
  • ថាមពលថ្ម : Li-Po 2700 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Matte White, Matte Blue

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Vibe S1 Lite ស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមាន Flash កាមេរ៉ាមុខ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Vibe S1 Lite ស្មាតហ្វូនចេញថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមាន Flash កាមេរ៉ាមុខ

ចុះថ្ងៃទី 08 ខែមករា ឆ្នាំ 2016 ម៉ោង 03:25 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ