​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់


​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់

ពេល​​មាន​​អារម្មណ៍​តាន​តឹង អារម្មណ៍​ស្រ្តេស​កើត​ឡើង មនុស្ស​ជា​ច្រើន​​ជ្រើស​រើស​​វិធី​ផ្សេង​ៗ​ដើម្បី​បំបាត់​អារម្មណ៍​តប់​ប្រមល់​ទាំង​នោះ។ តាម​រយៈ​ការ​ដើរ​លេង​លំហែ​ខួរ​ក្បាល ឬ​វិធី​ជា​ច្រើន​ទៀត ជា​មួយ​គ្នា​នោះ វិបសាយ​សុខភាព Food Network និង Health 24 ក៏​បាន​ណែនាំ​ អាហារ​មួយ​ចំនួន​​សម្រាប់​ញ៉ាំ​ដែល​មាន​ប្រសិទ្ធភាព​ ​អាច​បំបាត់​អាការៈ​ស្តែ្រស​តប់​ប្រមល់​បាន៖ ​​

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

១. ចេក

ផ្លែ​ចេក​សំបូរ​សារជាតិ ប៉ូតាស្យូម ជា​រ៉ែ​ខនិជ​​សំខាន់​មួយ​ជួយ​​បំបាត់​អារម្មណ៍​តាន​តឹង​បាន​ពេល​បរិភោគ​។ សារជាតិ អាមីណូ​អាស៊ីត ល្អ Tryptophan មាន​នៅ​ក្នុង​ចេក​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់​ស្ងៀម ដោយ​ជួយ​​បង្កើត​​ អ័រម៉ូន​ Serotonin (អ័រម៉ូន​ធ្វើ​​មាន​អារម្មណ៍​ស្រស់​ថ្លា)។

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

២. ទឹក​ដោះ​គោ ឬ ទឹក​ដោះ​គោ​ជូរ

ទឹក​ដោះ​គោ ឬ ទឹក​ដោះ​គោ​ជូរ (យ៉ាអួរ) សំបូរ​ដោយ​ជាតិ​កាល់ស្យូម និង​វីតាមីន B ល្អ​សម្រាប់​ការ​លូត​លាស់​ឆ្អឹង​និង​ធ្មេញ និង​សំខាន់​សម្រាប់​សុខភាព​សរសៃ​ប្រសាទ​​ផង​ដែរ។ ក្នុង​ទឹក​ដោះ​គោ ឬ​យ៉ាអួរ ក៏​​មាន​សារជាតិ Tryptophan ដែល​ជួយ​​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់​ស្ងាត់ បំបាត់​ស្រ្តេស។ ការ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ​មុន​​ចូល​គេង​ ជា​ការ​ណែនាំ​ពី​​អ្នក​ជំនាញ​សុខភាព​ជា​ច្រើន ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់។

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

៣. ក្រូច

ផ្លែ​ក្រូច​ច្រើន​ប្រភេទ សំបូរ​ដោយ​វីតាមីន C ។ វីតាមីន C ក្នុង​ផ្លែ​ក្រូច​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​​និង​ប្រឆាំង​នឹង​ភាព​ស្រ្តេស។ វីតាមីន​​ C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​រក្សា​រ៉ាឌីកាល់​សេរី ត្រួត​ពិនិត្យ​និង​ជួសជុល​កោសិកា​ចាស់​ៗ​នៃ​រាង​កាយ​​ផង​ដែរ។

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

៤. សាច់​ត្រី

សាច់​ត្រី ជា​ពិសេស​ សាច់​ត្រី​ធូណា ត្រី ម៉ាខែរែល សំបូរ​ជាតិ អូមេហ្គា3 ដែល​ជួយ​​​អារម្មណ៍​ឲ្យ​​បាន​ល្អ​ប្រសើរ កាត់​បន្ថយ​​អារម្មណ៍​ស្រ្តេស។ ជាតិ​ អូមេហ្គា3 ជា​អាស៊ីត​ខ្លាញ់​ឆ្អែត ដែល​​ជួយ​ការពារ​សុខភាព​បេះ​ដូង​ពី​ជំងឺ​ បេះ​ដូង​ផង​ដែរ។

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

៥. គ្រាប់​ធញ្ញជាតិ​

គ្រាប់​ធញ្ញជាតិ សំបូរ​ជាតិ​វីតាមីន B ម៉ាញ៉េស្យូម ជាតិ​សរសៃ​ Fiber ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​​បាន​ល្អ និង​ជួយ​បំបាត់​អារម្មណ៍​ស្រ្តែស។ គ្រាប់​ផ្លែ​ឈើ(Nut អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប) ​សណ្ដែក​ដី សំបូរ​ជាតិ វីតាមីន B វីតាមីន E ម៉ាញ៉េស្យូម ស័ង្កសី ជួយ​បំបាត់​ភាព​ស្រ្តែស​បាន​ដោយ​មាន​ប្រសិទ្ធភាព​ផង​ដែរ៕

 

​អាហារ៥មុខ ជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់
 

ចុចអាន៖ ញ៉ាំ​ចំណី​ទាំង​នេះ​ អស់​លុយ​តិច តែ​ជួយ​បង្កើន​កម្លាំង​មិន​នឹក​ស្មាន​ដល់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ health 24, foodnetwork​