តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

អាស៊ី៖ មានតារាអាស៊ី ល្បីៗជាច្រើន កំពុងតែប្រឡូកក្នុង វិស័យសិល្បៈក្នុង ប្រទេសកូរ៉េ ជាប្រទេសមួយដែល មិនមែនជាប្រទេស កំណើតខ្លួន ហើយមានតារាល្បីៗទាំងនោះ មានដើមកំណើតនៅ អាមេរិក កាណាដា ព្រមទាំងទទួលការអប់រំនៅអ៊ឺរ៉ុប និងអូស្ត្រាលីទៀតផង ។
ខាងក្រោមនេះ ជាតារាកូរ៉េ ៧រូប ដែលមានដើមកំណើត នៅប្រទេសផ្សេង ដោយមិនបានធំដឹងក្តី នៅប្រទេសកូរ៉េ ជាប្រទេសដែលខ្លួន កំពុងប្រកបអាជីព។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

1. សមាជិក F(x) នាង Amber Liu
តារាចម្រៀងស្ថិតនៅក្នុង SMTown នាង Amber Liu កើតនៅ Los Angeles រដ្ឋ California ហើយតារាចម្រៀងតៃវ៉ាន់ កាត់អាមេរិករូបនេះ បានរៀនចប់នៅវិទ្យាល័យ El Camino Real នៅ Los Angeles មុនពេលមកចាប់អាជីព ជាតារាចម្រៀង នៅប្រទេសកូរ៉េខាងត្បូង ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

2.លោក Henry Lau សមាជិកក្រុមSuper Junior
តារាចម្រៀងដែល កំពុងចាប់អាជីពជាតារាសម្តែង ដែលលេចមុខក្នុងភាពយន្តថ្មី Oh My Venus មានឪពុកម្តាយជាជនជាតិចិន និងតៃវ៉ាន់ តារារូបនេះកើតនៅToronto ប្រទេសកាណាដា និងបានចូលរៀននៅសាលាបី ផ្សេងគ្នានៅទីនោះ មុនពេលមកបញ្ចប់ការសិក្សា នៅប្រទេសកូរ៉េខាត្បូង ។ មុនពេលប្រឡូកក្នុង សិល្បៈនៅកូរ៉េតារារូបនេះ បានបញ្ចប់ការរៀនតន្ត្រី នៅសាកលវិទ្យាល័យមួយនៅToronto ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

3.នាង CL មេក្រុមចម្រៀង 2NE1
តារាចម្រៀងដែល មានដើមកំណើត នៅប្រទេសកូរ៉េនាង CL បានចំណាយពេលវេលា ក្មេងវ័យរបស់នាង នៅទីក្រុងប៉ារីស ប្រទេសបារាំង និងក្រុង តូក្យូប្រទេសជប៉ុន ដោយសិក្សានៅទីនោះ ហើយតារាចម្រៀងកូរ៉េ ដ៏ល្បីល្បាញរូបនេះ កំពុងចំណាយពេលជា មួយតន្ត្រីរបស់ខ្លួននៅអាមេរិក ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

4. តារាសម្តែងនាង Jung Ryeo Won
គ្រួសាររបស់ Jung Ryeo Won រស់នៅប្រទេសអូស្ត្រាលី កាលនាងនៅតូច ហើយតារារូបនេះរៀននៅទីនោះ និងបានបញ្ចប់ការសិក្សា នៅវិទ្យាល័យ MacGregor State មុនពេលក្លាយជា តារាសម្តែងនៅកូរ៉េ ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

5.នាង G.NA
មុនពេលប្រឡូកក្នុង វិស័យសិល្បៈកូរ៉េ តារាចម្រៀង និងជាតារាសម្តែង រូបស្រស់នាង G.NA មានទីលំនៅក្នុងក្រុង Edmonton ប្រទេសកាណាដា ហើយតារាចម្រៀង ជនជាតិកាណាដារូបនេះ បានបញ្ចប់ការសិក្សា នៅវិទ្យាល័យមួយនៅ British Columbia ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

6.តារាសម្តែងនាង Han Chae Young
គ្រួសាររបស់តារា រូបស្រស់នាង Han Chae Young បានចាកចេញទៅរស់នៅ សហរដ្ឋអាមេរិក កាលនាងនៅក្មេង ហើយ Chae Young បានដឹងក្តីឡើងនៅ Chicago និងបានចូលរៀន នៅវិទ្យាល័យ Glenbrook South មុនពេលក្លាយជាតារាសម្តែង ល្បីនៅកូរ៉េខាងត្បូង ។

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង

7. Mark សមាជិកក្រុមចម្រៀង Got 7
តារាចម្រៀងវ័យ ២២ឆ្នាំ Mark កើតនៅ Angeles រដ្ឋCalifornia ហើយកូនកាត់តៃវ៉ាន់ អាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសជា ច្រើនក្នុងពិភពលោក ។ មុនពេលចូលសម្តែងក្នុង JYP Entertainment ក្រុមគ្រួសារតារារូបនេះ ធ្លាប់រស់នៅប្រទេសប្រេស៊ីល និងប៉ារ៉ាហ្កាយហើយបន្ទាប់មក ស្នាក់នៅសហរដ្ឋអាមេរិក ៕

តារាល្បីនៅកូរ៉េ ៧ដួង ដែលមានដើមកំណើត មកពីប្រទេសផ្សេង