តារាចម្រៀង SE7EN វិលជួបអ្នកគាំទ្រវិញ នៅខែមីនាខាងមុខនេះ

កូរ៉េ៖ ក្រោយឲ្យប្រិយមិត្តរង់ចាំ អស់មួយរយៈធំ តារាចម្រៀង SE7EN របស់ផលិតកម្មដែល ទើបបញ្ចប់កុងត្រាជាមួយ YG Entertainment ថ្មីៗនេះអ្នកតំណាងប្រកាសថា នឹងត្រឡប់មកវិញនៅខែ មិនា ខាងមុខនេះ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ ៣១ឆ្នាំ SE7EN នឹងត្រឡប់មកជួប ប្រិយមិត្តរបស់ខ្លួនវិញ នៅខែមិនា នេះជាមួយអាល់ប៊ុមចម្រៀងថ្មី សម្រាប់ដើមឆ្នាំ២០១៦ ហើយអាល់ប៊ុមថ្មីនេះដែរ SE7EN គ្រោងផ្សព្វផ្សាយនៅប្រទេសជប៉ុន និងប្រទេសអាស៊ានផ្សេងទៀត។

អ្នកតំណាងរបស់តារាចម្រៀងរូបនេះ បានបន្ថែមថា “SE7EN កំពុងមមាញឹកខ្លាំងណាស់ ជាមួយអាល់ប៊ុមចម្រៀងថ្មី ហើយតារារូបនេះរំពឹងទុកថា ការប្រឹងប្រែងនេះខ្លួននឹង ទទួលជោគជ័យដូចអាល់ប៊ុម កាលពីឆ្នាំមុនៗ” ៕

តារាចម្រៀង SE7EN វិលជួបអ្នកគាំទ្រវិញ នៅខែមីនាខាងមុខនេះ