ឧស្សាហ៍​ឈឺចាប់​សាច់ដុំ គួរ​ទទួល​ទាន​អាហារ ទាំង ៥ មុខ​នេះ​

ឧស្សាហ៍​ឈឺចាប់​សាច់ដុំ គួរ​ទទួល​ទាន​អាហារ ទាំង ៥ មុខ​នេះ​

​ការ​ឈឺ​ចុកចាប់​សាច់ដុំ ជា​រឿង​ដែល​ឧស្សាហ៍​កើតឡើង​បំផុត សម្រាប់​អ្នកលេង​កីឡា និង​អ្នក​ហាត់ប្រាណ​ច្រើន​។ វា​ជា​ផលវិបាក​ដែល​គេ​ច្រើន​ជួបប្រទះ ដោយសារតែ​ការ​ប្រឹង​ខ្លាំងពេក​របស់​សាច់ដុំ អំឡុង​ពេល​ហាត់ប្រាណ​។ ទោះបីជា​យ៉ាងណា ការហាត់​តាម​ក្បូន​ខ្នាត​ត្រឹមត្រូវ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។​
​ដំណឹង​ល្អ​មួយទៀត​នោះ​គឺ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​អំពី សារៈប្រយោជន៍​ដ៏​អស្ចារ្យ របស់​អាហា​រទាំង ៥ ប្រភេទ ដែល​អាច​ជួយ​បង្ការ និង​កាត់បន្ថយ​ការឈឺចាប់​សាច់ដុំ​។​

​ត្រី​សាល​ម៉ុន​
​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​អូ​មេហ្កា​បី ដែល​មាន​នៅក្នុង​ត្រី​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់ បាន​ជា​ច្រើន​ប្រភេទ ដូចជា ការឈឺ​ខ្នង ឈឺ​ចង្កេះ និង​ឈឺ​សរសៃ​។ សារជាតិ Calcitonin ដែល​មាន​នៅក្នុង​ត្រី​សាល​ម៉ុន អាច​ជួយ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ការ​រលាក​សន្លាក់​ដ៏​ទៃ​ទៀត​ផង​ដែរ​។​

​កាហ្វេ​
​អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ ប្រហែល​ជា​សប្បាយចិត្ត​ខ្លាំង​ហើយ​មើលទៅ​! ជាតិ​កាហ្វេ​អ៊ី​ន អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់ ដែល​បណ្តាល​មក​ពី​ការប្រើ​សាច់ដុំ​ច្រើន ឬ​ខ្លាំងក្លា​ពេក ជាពិសេស អំឡុង​ពេល​ហាត់ប្រាណ​។ ការសិក្សា​បាន​បង្ហាញថា ការ​ផឹក​កាហ្វេ​មួយ​ពែង អាច​បំបាត់​ការឈឺចាប់ ដោយសារ​ការ​ហាត់ប្រាណ​។

​ខ្ញី​
​ខ្ញី ពិតជា​អាច​បន្ធូរបន្ថយ​ការឈឺចាប់​សាច់ដុំ និង​សម្រួល​សាច់ដុំ​ឲ្យ​រលា​រដូច​ធម្មតា​វិញ​។ ខ្ញី មាន​ផ្ទុក​សារធាតុ  gingerols ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក ការឈឺចាប់ និង​ការ​ឈឺសន្លាក់​បាន​ផងដែរ​។​

​ផ្លែ​ទទឹម​
​ទ​ទឹម មាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការបំបាត់​ការឈឺចាប់​សាច់ដុំ​។ ទ​ទឹម មាន​ផ្ទុក​សារធាតុ​ជាច្រើន ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក និង​ការឈឺចាប់​សាច់ដុំ​។​

​ប្ល៊ូ​បឺរី​
​សារធាតុ phytochemicals ដែល​មាន​នៅក្នុង​ផ្លែឈើ​នេះ អាច​ជួយ​បន្ធូរបន្ថយ​ការឈឺចាប់ និង​ការខូចខាត​សាច់ដុំ បន្ទាប់​ពី​ការ​ហាត់ប្រាណ​។ ប្ល៊ូ​បឺរី មាន​សារធាតុ anthocyanidins, flavonoids និង ellagic acid ដែល​ជួយ​កាត់បន្ថយ​ការឈឺ​សាច់ដុំ​៕

​អត្ថបទ ៖​ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។