យុវជនគំរាមសម្លាប់ សម្តេចតេជោតាម Facebook សារភាពថា ខ្លួនបានសសេរមែន មកពីមានចំណេះ ដឹងតិចតួច

ភ្នំពេញ៖ យុវជនដែលបាន គំរាមសម្លាប់ និងជេរប្រមាថសម្តេចតេជោ តាម Facebook បានសារភាព ប្រាប់តុលាការថា ខ្លួនពិតជាអ្នកសសេរផ្ទាល់ដៃ មែនមកពីខ្លួនមានចំណេះដឹងតិចតួច។

តុលាការក្រុងភ្នំពេញដែលមាន តំណាងអយ្យការលោក សៀង សុខ បានសួរនាំចប់មួយព្រឹកថ្ងៃទី៨មករា ជនសង្ស័យត្រូវបានសមត្ថកិច្ចសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបញ្ជូនខ្លួន ទៅវិញរងចាំសាក សួរបន្ថែមទៀតពីព្រះរាជអាជ្ញារងអមសាលាដំបូង។

យុវជននោះបានសារភាពប្រាប់តុលាការថា ខ្លួនពិតជាបានសសេរផ្ទាល់ដៃមែនមកពីខ្លួន មានចំណេះ ដឹងតិចតួចតែត្រូវ បានសាធារណៈជនរិះគន់ថា ធ្វើឲ្យខូចឈ្មោះពាក្យថាយុវជន ព្រោះយុវជនខ្លះមាន ចំណេះដឹងតិចតួច ក៏គេមិនដែលហាមាត់និយាយស្តីជេរប្រមាថ និងគំរាមសម្លាប់ថ្នាក់ដឹកនាំបែបនេះ នោះទេ៕

យុវជនគំរាមសម្លាប់ សម្តេចតេជោតាម Facebook សារភាពថា ខ្លួនបានសសេរមែន មកពីមានចំណេះ ដឹងតិចតួច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត