ទិញ​លេខ​ពិសេស​តាម Facebook, Viber និង Line កាន់តែ​ងាយស្រួល

រាជធានី​ភ្នំពេញ ៖ កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ស៊ី​ម​លេខ​ពិសេស​គ្រប់​ទម្រង់​ចាប់ពី​លេខ​ហុងស៊ុយ លេខ​តាម​ថ្ងៃកំណើត លេខ​ថ្ងៃ​អនុស្សាវរីយ៍ រហូត​ដល់​លេខ​ស្រ​ដៀង​នឹង​លេខ​កំពុង​ប្រើប្រាស់ និង​លេខ​កុម្ម៉ង់​តាម​តម្រូវការ មិត្ដ​ហ្វូ​ន​ផ្ដល់​សេវាកម្ម​លក់​លេខ​ស្អាត​ៗ​តាម​អន​ឡាញ​លើ​គេហទំព័រ Facebook, Viber និង Line​។

ជា​កម្មវិធី​ថ្���ី និង​ដំបូង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ការ​លក់​ស៊ី​ម​លេខ​ពិសេស​តាម​បណ្ដាញ​សង្គម​ល្បី​ៗ អតិថិជន​ដែល​មាន​បំណង​ប្រើប្រាស់​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន​ទាំងអស់​អាច​ជ្រើសរើស​ស៊ី​ម​លេខ​ស្អាត​ៗ​តាម​តម្រូវការ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ខេត្ដ​ក្រុង​។

មិត្ដ​ហ្វូ​ន បាន​ឲ្យ​ដឹង​អំពី​នីតិវិធី​ទិញ​ស៊ី​ម​លេខ​តាម​អន​ឡាញ​ថា «​នៅ​លើ​គេហទំព័រ Facebook, Viber និង Line បុគ្គលិក​មិត្ដ​ហ្វូ​ន​នឹង​ផ្ដល់​ការ​ប្រឹក្សា​ដល់​លោក​អ្នក ដោយ​ជួយ​ឆែក​លេខ និង​ជញ្ជូន​លេខ​ទៅ​កាន់​បញ្ជ​ក្បែរ​ផ្ទះ​របស់​លោក​អ្នក​ទៀត​ផង​»​។

ក្រុមហ៊ុនទូរស័ព្ទ​ដែល​បាន​ដាក់​ដំណើរការ​ក្បាល​ស៊ី​ម​ជា​ច្រើន​នា​ពេល​កន្លង​មកនេះ បាន​អះអាង​ថា ជាមួយនឹង​ជម្រើស​លេខ​ពិសេស និង​ស្អាត​ៗ​រាប់​ពាន់​ម៉ឺន​លេខ អតិថិជន​អាច​ស្វែងរក​លេខ​សំណព្វចិត្ដ​តាម​សេចក្ដី​ប្រាថ្នា​នៅ​តាម​បណ្ដាញ​សង្គម​ដោយ​មិន​ចាំបាច់​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ជរ​លក់​លេខ​ឡើយ​។

តាម​រយៈ Hotline របស់​បណ្ដាញ​សង្គម Viber និង Line អតិថិជន​អាច Add ទៅ​កាន់​លេខ​ទូរស័ព្ទ 097 9 097 097 រួច​ធ្វើការ Chat និង​ផ្ញើ​សារ​ដោយ​បង្ហាញ​លេខ​ពិសេស​ដែល​លោក​អ្នក​ជ្រើសរើស​។ ក្រោយ​ពី​ទទួល​សារ​ពី​លោក​អ្នក បុគ្គលិក​មិត្ដ​ហ្វូ​ន​នឹង​ធ្វើការ​ស្វែងរក​លេខ​ពិសេស​ទាំងនោះ និង​ឆ្លើយ​តប​មក​វិញ ជាមួយ​ការ​បញ្ជូន​លេខ​ទាំងនោះ​ទៅ​កាន់​បញ្ជ​ក្បែរ​ផ្ទះ​របស់​លោក​អ្នក រួម​ទាំង​តម្លៃ​លេខ​។

ស្រ​ដៀង​គ្នា​ដែរ តាម​រយៈ​បណ្ដាញ​សង្គម Facebook អតិថិជន​អាច​ផ្ញើ​សារ​ទៅ​កាន់  Facebook Page តាម​រយៈ​អាសយដ្ឋាន «www.facebook.com/metfone.closer» របស់​មិត្ដ​ហ្វូ​ន ដោយ​ភ្ជាប់​ជាមួយ​នូវ​លេខ​ដែល​បាន​ជ្រើសរើស​រួច​។ បុគ្គលិក​កាន់ Page នេះ​នឹង​ដំណើរការ​ជូន​លោក​អ្នក​ដូច​សេវាកម្ម Hotline ខាងលើ​ផង​ដែរ​។

ជា​ទូទៅ​លេខ​ពិសេស ឬ​លេខ​ស្អាត​ៗ​ដែល​អតិថិជន​ភាគច្រើន​មាន​បំណង​ចង់​ប្រើប្រាស់​នោះ គឺ​លេខ​តាម​ថ្ងៃកំណើត លេខ តាម​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ឬ​ខួប​ណាត់ជួប​គ្នា​ដំបូង លេខ​ហុងស៊ុយ និង​លេខ​ស្រ​ដៀង​នឹង​លេខ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ជាដើម​។

មិត្ដ​ហ្វូ​ន បាន​បញ្ជាក់​ប្រាប់​ថា «​ស្រប​តាម​ដំណើរ​វិវត្ដន៍​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប យើង​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​លក់​លេខ​ពិសេស​តាម​បណ្ដាញ​សង្គម​ដ៏​ថ្មី​សន្លាង​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​មិត្ដ​ហ្វូ​ន​ក្នុង​ការ​ទិញ​លេខ​ពិសេស និង​សន្សំ​សំចៃ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់ Showroom របស់​ក្រុមហ៊ុន​»៕

  • ទិញ​លេខ​ពិសេស​តាម Facebook, Viber និង Line កាន់តែ​ងាយស្រួល