តូចចិត្ត​តាម​ស្រឡាញ់​ស្រីមិន​បាន​កាត់​លិង្គ​ចោល

សារព័ត៌មាន​កេ​ន​យ៉ា​ប៉ុស្តិ៍ របស់​កេ​ន​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី​យ៉ូ​ណា​ដ គី​ម៉ូ​ថូ អាយុ​២៥​ឆ្នាំ ជនជាតិ​កេ​ន​យ៉ា រស់នៅ​តំបន់​គី​រី​ន​យ៉ា​បា ភាគ​កណ្តាល​ប្រទេស​បាន​កាត់​លិង្គ​របស់​ខ្លួន​ចោល ខណៈ​ពេល​មិត្តភក្តិ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​នា​រាត��រី​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​នារី​ម្នាក់​មិន​ព្រម​ស្រឡាញ់​រូបគេ ។

កន្លង​មក​លោក​គី​ម៉ូ​ដូ ព្យាយាម​ប្រតិបត្តិ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​នារី​ស្រឡាញ់​ខ្លួន ប៉ុន្តែ​ត្រូវ​នារី​ជា​ច្រើន​នាក់​បដិសេធ ទើប​តូចចិត្ត ក៏​កាត់​លិង្គ​របស់​ខ្លួន​ចោល ព្រោះ​យល់​ថា​វា​គ្មាន​ប្រយោជន៍ និង​ប្រហែលជា​មិន​អាច​ប្រើប្រាស់​បាន​ទេ ។

នៅ​ពេល​កាត់​លិង្គ​បណ្តាល​ឱ្យ​មាន​ឈាម​ហូរ​ជោកជាំ​នោះ លោក​គី​ម៉ូ​ថូ ដើរ​ឆ្ពោះទៅ​រក​ក្រុម​គ្រួសារ​ដែល​កំពុង​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​តក់ស្លុត ។ ឪពុក​ម្តាយ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ឱ្យ​នាំ​កូនប្រុស​ទៅ​មន្ទីរពេទ្យ​ភ្លាម ។

មន្ទីរពេទ្យ​នៅ​ក្បែរ​តំបន់​កើតហេតុ​មិន​អា​ចត​ភ្ជាប់​លិង្គ​បាន​ទេ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ «Kerugoya Level 4» ជា​មន្ទីរពេទ្យ​ធំ ។ ក្រោយ​ពី​គ្រូពេទ្យ​ត្រួតពិនិត្យ​របួស​រួចរាល់​និយាយ​ថា​ពួក​គេ​នឹង​ព្យាយាម​ព្យាបាល​ឱ្យ​អស់​លទ្ធភាព ប៉ុន្តែ​មិន​ធានា​ថា​លិង្គ​អាច​ប្រើ​ការ​បាន​ដូច​ដើម ឬ​អត់​ទេ ៕

  • តូចចិត្ត​តាម​ស្រឡាញ់​ស្រីមិន​បាន​កាត់​លិង្គ​ចោល