យល់ដឹង​ពី​ប្រទេស​អង់​ដូ​រ៉ា

អង់​ដូ​រ៉ា គឺជា​ប្រទេស​ឯករាជ្យ​តូច​មួយ​មាន​ផ្ទៃដី​ប្រមាណ​ជា​៤៦៨​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ចន្លោះ​ប្រទេស​បារាំង និង​ប្រទេស​អេ​ស្ប៉ា​ញ លើ​ភ្នំ Pyrenees ។ ប្រទេស​តូច​ជាងគេ​លំដាប់​ទី​៦ ក្នុង​តំបន់​អឺរ៉ុប គឺ​ប្រទេស​អង់​ដូ​រ៉ា​នេះ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​រមណីយដ្ឋាន​ស្គី និង​ជា​ដែនដី​លើកទឹកចិត្ត​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​ដោយ​មិន​គិត​ពន្ធ ។ ទីក្រុង​របស់​ប្រទេស​នេះ​គឺ Andorra  la Vella មាន​ហាង​លក់​សម្លៀក​បំពាក់ និង​ហាង​លក់​គ្រឿងអលង្ការ​នៅ​លើ​មហាវិថី Meritxell និង​មាន​ផ្សារ​ទំនើប​មួយ​ចំនួន​ទៀត ។

-​ទីក្រុង​ធំ​ជាងគេ គឺ​Andorra  la Vella ។
-​បាវចនា ៖ បារមី​រដ្ឋ​ខ្លាំង ។
-​ឈ្មោះ​ផ្លូវការ​៖ រាជាណាចក្រ​អង់​ដូ​រ៉ា ។
-​ភាសាផ្លូវការ Catalan និង​ភាសា​ទទួលស្គាល់​ផ្សេង​ទៀត​គឺ​ភាសា​បារាំង អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ។
-​នាយក​រដ្ឋមន្ត្រី Antoni Martí ។
-​ផ្ទៃដី​សរុប​៤៦៧,៦៣​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៩១ ក្នុង​ពិភពលោក ។
-​បរិមាណ​ទឹក ០,២៦​ភាគរយ ។
-​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន​៨៥.៤៥៨​នាក់​។
-​ដង់ស៊ីតេ​ប្រជាជន​១៧៩,៨​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​នៅ​លេខ​៧១ ក្នុង​ពិភពលោក ។
-GDP ឆ្នាំ​២០០៨ សរុប​៤.៥១០​ពាន់​លាន​ដុល្លារ ស្ថិត​នៅ​លំដាប់​លេខ​១៥៥ ក្នុង​ពិភពលោក ។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម ៥៣.៣៨៣​ដុល្លារ ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ​៩ ក្នុង​ពិភពលោក ។

-​រូបិយប័ណ្ណ​អឺ​រ៉ូ ។
-​បើកបរ​ប្រកាន់​ស្តាំ ៕

  • យល់ដឹង​ពី​ប្រទេស​អង់​ដូ​រ៉ា
  • យល់ដឹង​ពី​ប្រទេស​អង់​ដូ​រ៉ា