ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ាប​ញ្ច​ប់​ឆ្នាំ​2029

ខ្សែ​រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​រដ្ឋ​កាលី​ហ៊័្វរ​នី​ញ៉ា គឺជា​គម្រោង​ដឹក​ជញ្ជូន​ដ៏​ធំ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​លើ​តំបន់ឆ្នេរ​ខ្សាច់​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ធ្វើ​ឱ្យ​ផ្លូវ​នេះ​សក្តិ​សម​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ វា​ភ្ជាប់​ពី​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ទៅ​កាន់​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ជាមួយនឹង​ល្បឿន​រត់​ចម្ងាយ​របស់​រថភ្លើង​៣២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ភ្ជាប់​ការ​ធ្វើ​ដំណើរ​រវាង​ក្រុង​ចំនួន​ពីរ​មិន​ដល់​រយៈពេល​៣​ម៉ោង​ទេ ។

ពិធី​បញ្ចុះ​បឋមសិលា​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ខែមករា ២០១៥ ចំណែក​ការ​សាងសង់​នឹង​បន្ត​ក្នុង​ផ្នែក ផ្សេង​ៗ​គ្នា ។ ផ្លូវ​រថភ្លើង​ដំបូង​ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​ជា​២០៩​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ក្នុង Fresno ទៅ​កាន់​ក្រុង Bakersfield  ក្នុង​តំបន់​ជ្រលង​ភ្នំ​ជួរ​កណ្តាល​នឹង​បើក​នៅ​ឆ្នាំ​២០២២ ដោយ​តាម​ពីក្រោយ​ខ្សែ ផ្សេង​ៗ​ទៀត ខណៈ​ពេល​ផ្លូវ​រថភ្លើង​ដំណាក់កាល​ទី​១ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៩ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ដំណាក់កាល​ទី ២ នឹង​មាន​ផ្លូវ​ពីរ​ខ្សែ ដែល​១​ខ្សែ​ប្រវែង​១៧៧ គីឡូ​ម៉ែត្រ ពី Sacramento ទៅ​កាន់​ក្នុង Merced និង​១​ខ្សែ​ទៀត មាន​ចម្ងាយ​ប្រមាណ​ជា​២៦៩​គីឡូម៉ែត្រ ពី​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ទៅ​កាន់​សាន់​ឌី​អា​ហ្គូ ។ វា​នឹង​មាន​ស្ថានីយ​ចំនួន​២៤ ខណៈ​ពេល​ដែល​ការ​ចំណាយ​ប្រាក់​ចំនួន​៦៨,៤ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ដំណាក់កាល​ទី​១​នេះ ។

ដំណើ​ការ​នេះ​នឹង​ចំណាយពេល​ជាង​៥៨ ឆ្នាំ​ចាប់​ដំណើ​ការ​ពី​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ ២០៨០ ។ ប្រព័ន្ធ​ផ្លូវ​រថភ្លើង​នេះ​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ស្វ័យប្រវត្តិ​ទៅ​លើ​ផ្លូវ​ហា​យ​វ៉េ (Highway) របស់​រដ្ឋ និង​ផ្លូវ​ធម្មតា​ដោយ​បាន​កាត់​បន្ថយ​ជាង​៤០០​ពាន់​លាន​ម៉ៃ ។ លើស​ពី​នេះ​ទៅ​ទៀត​វា​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំពុលបរិយាកាស និង​ការ​បំ​ភាយ​ឧស្ម័ន​កា​បោ​ន ។ ចំណែក​អត្ថប្រយោជន៍​ផ្សេង​ទៀត​គឺ​ការ​បង្កើត​ការងារ​ប្រមាណ​ជា ៤៥០.០០០ ជា​អចិន្ត្រៃយ៍ ៕

  • ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ាប​ញ្ច​ប់​ឆ្នាំ​2029