ដើមឈើ​9​ប្រភេទ​មាន​អាយុកាលវែង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ដើមឈើ​ចំនួន ៩​ប្រភេទ ដែល​មាន​អាយុកាល​វែង​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ Kibi ៖

១-​ដើម​គ្រី​ស្មាស់
«Christmas Tree» ឬ​ដើម​គ្រី​ស្មាស់​ស្ថិត​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ដែល​មាន​អាយុកាល​ប្រមាណ​ជា​៩.៥៥០​ឆ្នាំ​ឯណោះ។ វា​មាន​កម្ពស់​ជិត​៤ ម៉ែត្រ ។ ប្រព័ន្ធ​ឫស​របស់​វា​មាន​អាយុកាល​ដល់​ទៅ​រាប់​ពាន់​ឆ្នាំ ពោល​គឺ​បន្ទាប់​ពី​យុគសម័យ​ទឹកកក (Ice Age)​។ អាយុកាល​របស់​វា​ត្រូវ​បាន​រាប់​ផ្អែក​លើ​កង​រង្វង់​នៃ​ប្រព័ន្ធ​ស្នូល​របស់​វា ។

២-Methuselah
Methuselah ស្ថិត​ក្នុង​អម្បូរ​ដើមឈើ​ស្រល់​រាង​កោណ​ដែល​ពី​មុន​ដើម Methuselah ធ្លាប់​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១​ជា​ប្រភេទ​ដើមឈើ​មាន​អាយុកាល​វែង​ជាងគេ​ក្នុង​លោក ។ ដើមឈើ​នេះ​ស្ថិត​ក្នុង​រដ្ឋ Nevada សហរដ្ឋអាមេរិក មាន​អាយុ​៤៨០០​ឆ្នាំ ។

៣-Sarv-eAbarkooh
ដើមឈើ Sarv-eAbarkooh ស្ថិត​នៅ​ប្រទេស​អី​ុ​រ៉​ង់ ។ វា​ជា​អម្បូរ​ដើម​ស្រល់​រាង​កោណ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វត្ថុ​មានជីវិត​យូរ​ជាងគេ​នៅ​អាស៊ី គឺ​អាយុ​៤០០០​ឆ្នាំ និង​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ដ៏​ធំ​ផង​ដែរ ។

៤-Llangernyw Yew
ដើម Llangernyw Yew ស្ថិត​នៅ​កន្លែង​បញ្ចុះសព​នៅ​ប្រទេស​វែ​ល និង​មានរឿង​ព្រេង​ជា​ច្រើន​ជាមួយនឹង​ដើមឈើ​មួយ​ប្រភេទ​នេះ ។ ដើមឈើ​នេះ​មាន​អាយុ​ពី​៤០០០​ទៅ​៥០០០​ឆ្នាំ ។

៥-Alerce
ដើមឈើ Alerce ស្ថិត​នៅ​ប្រទេស​ស៊ី​លី​។ ជា​ទូទៅ​គេ​តែង​ហៅ​វា​ថា​ជាដើម Fitzroya ព្រោះ​មាន​កម្ពស់​ខ្ពស់ ហើយ​មាននៅ​តែ​ប្រទេស​ស៊ី​លី និង​អា​ហ្ស​ង់​ទី​ន​ប៉ុណ្ណោះ ។ ដើមឈើ​នេះ​មាន​អាយុ​៣៦០០​ឆ្នាំ ។

៦-The Senator
ដើមឈើ The Senator បាន​គ្របដណ្តប់​ស្ទើរតែ​ជិត​ទន្លេ​មី​សី​ុ​ស៊ី​ពី រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ ស្រល់​មិនសូវ​មាន​ស្លឹក (​ទំពែក​) នេះ​ត្រូវការ​ដង្ហើមទឹក​យ៉ាងច្រើន​ដើម្បី​ពន្លូត​កម្ពស់​របស់​វា ខ្ពស់​ៗ​ទៅ ។ ដើម The Senator មាន​អាយុ​ពី​៣៤០០​ទៅ​៣៥០០​ឆ្នាំ ។

៧-Patriarch
វា​ជា​ពូជ​ដើមឈើ​ដែល​មាន​អាយុកាល​វែង​ជាងគេ​នៅ​អា​មេ​រិ​ក​ខាងត្បូង ។ ដើមឈើ Patriach ជ្រុះ​ស្លឹក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​ដុ​ុះ​ឡើង​វិញ​នៅ​និទាឃ​រដូវ ។ ដើមឈើ​នេះ​មាន​អាយុ​៣០០០​ឆ្នាំ ។

៨-Old Chestnut
ដើម Old Chestnut ស្ថិត​នៅ​ប្រទេស​អុ​ី​តា​លី​។ វា​មាន​អាយុ​៣០០០​ឆ្នាំ ដុះ​នៅ​ក្បែរ​ជំរាលភ្នំ Mt Etna ដែល​ជា​កំពូលភ្នំ​ភ្លើង​សកម្ម​បំផុត​ក្នុង​លោក ។ វា​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រសិក្សា​យ៉ាង​ស៊ីជម្រៅ​ទៅ​លើ​ឫស និង​កង​រង្វង់​របស់​វា ។

៩-General Sherman
ក្រៅពី​មានឈ្មោះ​ជាដើម​ឈើ​អាយុ​វែង​ក្នុង​លោក ដើមឈើ General Sherman បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជាដើម​ឈើ​ធំ​ជាងគេ ពោល​គឺ​១.៤៨៧​ម៉ែត្រ​គីប​ឯណោះ ។ ដើមឈើ​នេះ​មាន​អាយុ​ពី​២៣០០​ទៅ​២៧០០​ឆ្នាំ ៕

  • ដើមឈើ​9​ប្រភេទ​មាន​អាយុកាលវែង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក