វី​ជេ រតនា ក្រោយ​ភ្ជាប់ពាក្យ​រួច​បើក​ជំនួញ​ជាមួយ​គូ​ដណ្តឹង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​វី​ជេ​(Vj) ល្បីឈ្មោះ​លោក​រតនា ត្រៀមខ្លួន​ចូល​រោងការ​នា​ពេល ឆាប់​ៗ​ខាង​មុខ ហើយ​ទន្ទឹម​នេះ​បាន​បោះទុន​ជា​ច្រើន​ម៉ឺន​ដុល្លារ​បើក​ស្ថានីយ​លក់​សាំង ។

លោក​ធី​នរៈ រតនា ហៅ​Vj​រតនា ដែល​ជា​ពិធីករ​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន និង​ម៉ា​យ​ធី​វី បាន​ភ្ជាប់ពាក្យ​ជាមួយ​តារា​សម្តែង​កញ្ញា​លី​ម លី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ដើម្បី​បង្កើន​កម្រិតជីវភាព​ឱ្យ​កាន់តែ​រឹង​មាំ​ក្រោយ​ពី​រៀប​ការ​រួច​នោះ វី​ជេ​រតនា​បាន​សម្រេចចិត្ត​បោះទុន​បើក​ជំនួញ​មួយ​គឺ​បង្កើត​ស្ថានីយ​លក់​សាំង ស្ថិត​នៅ​តំបន់​ចាក់​អង្រែ ។ មុខរបរ​នេះ​ពិតជា​កាក់កប​ខ្លាំង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​ប្រេងសាំង​ដែរ ។ លើស​ពី​នេះ​លោក​រតនា​និង​គូ​ដណ្តឹង​ដ៏​ស្រស់ប្រិមប្រិយ​បាន​ដាក់​គម្រោង​ជាក់លាក់​មួយទៀត គឺ​ក្រោយ​រៀប​ការ នឹង​បោះ​ដុំ​លក់​អង្ករ ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​សារ​អេ​ឡិច​ត្រូ​និក លោក​រតនា​បញ្ជាក់​ថា ស្ថានីយប្រេងឥន្ធនៈ​នៅ​ចាក់​អង្រែ​របស់​លោក​មិន​មែន​ជា​មុខរបរ​ចុង​ក្រោយ​ទេ គឺ​មាន​គម្រោង​បើក​របរ​លក់​អង្ក​របោះ​ដុំ​ដែល​ជា​មុខរបរ​សំខាន់​អ្នក​ណា​ក៏​ត្រូវការ​ថែម​ទៀត ។ ស្ថានីយ​សាំង​មួយ​នេះ​មាន​ហ៊ុន​ជាមួយ​មិត្តភក្តិ និង​គូ​ដណ្តឹង​ដោយ​បាន​ឯកភាព​គ្នា​រើស​យក​ជា​មុខរបរ​ទី​១ ព្រោះ​វា​សំខាន់​ណាស់ ។ ស្ថានីយ​នេះ​បាន​ដំណើរការ​ជិត​រួចរាល់​អស់ហើយ​ត្រៀម​នឹង​សម្ពោធ​ជា​ផ្លូវការ​នា​ពេល ឆាប់​ៗ​​ខាង​មុខ ។ ការ​បើក​សម្ពោធ​នេះ មិន​មាន​អ្នកសិល្បៈ​ចូលរួម​ទេ ព្រោះ​លោក​រតនា​មាន​ផែនការ​ដឹក​ដៃគូ​ដណ្តឹង​ចូល​រោងការ​នា​ពេល ឆាប់​ៗ​ខាង​មុខ​មិន​ចង់​ឲ្យ​អ្នក​សិល្បៈ​​រវល់​ច្រើន​ដង ។

មក​ទល់​ពេល​នេះ​លោក​រតនា​បាន​ទទួល​ការងារ​សិល្បៈ​ច្រើន​ដើម្បី​បាន​ប្រាក់​កម្រៃ​សន្សំទុក​មុន​ពេល​ចូល​រោងការ និង​ទុក​សម្រាប់​រៀបចំ​ផែនការ​ជីវិត​បន្ត​ទៀត ។ ការងារ​ពេល​នេះ លោក​រតនា​រវល់​ផ្នែក​ពិធីករ​ច្រើន​នៅ​តាម​កម្មវិធី​មង្គលការ ជប់លៀង និង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​នៅ​តាម​បណ្តា​ខេត្ត​នានា​។  នៅ​ពេល​រៀប​ការ​រួច​លោក​រតនា​មិន​បោះបង់​អាជីព​សិល្បៈ​ទេ ព្រោះ​លោក​តស៊ូ​ជាមួយ​អាជីព​នេះ​តាំងពី​មិន​ទាន់​ល្បី​រហូត​បាន​ល្បីឈ្មោះ ៕

  • វី​ជេ រតនា ក្រោយ​ភ្ជាប់ពាក្យ​រួច​បើក​ជំនួញ​ជាមួយ​គូ​ដណ្តឹង