​រថយន្ដ​យី​ឌុប​មួយគ្រឿង​ដឹក​ដំឡូង​មី​ពេញ​ទ្រុង ចុះ​ចំណោត​រេ​ចង្កូត​បុក​ជ​ញ្ចាំ​ង​ថ្មភ្នំ

ខេត្តមណ្ឌលគិរី៖ រថយន្ដ​យី​ឌុប​មួយគ្រឿង​ដឹក​ដំឡូង​មី​ពេញ​ទ្រុង ចុះ​ចំណោត​រេ​ចង្កូត​បុក​ជ​ញ្ចាំ​ង​ថ្មភ្នំ ខ្ទេច​កា​ប៊ិន​មុខ ស្ទើរ​ទាំងស្រុង​ ។ ក្នុង​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ ព្រូ​រថយន្ដ​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ ២០១៦ ត្រង់ចំនុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៥ និង ៩៦ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ដ​យី​ឌុប​ដែល​ជួប​គ្រោះថ្នាក់​នេះ បើកបរ​ពី​ស្រុក​អូ​រាំង ទៅ​ស្រុក​កែវ​សីមា ដោយមាន​ដឹក​ដំឡូង​មី​ពេញ​ទ្រុង​ ។នៅពេល​មកដល់​កន្លែង​កើតហេតុ ផ្លូវ​ចុះ​ចំណោត​(​ចំនុច​អូរ​ងើយ​មាន​ប្រវែង​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​) ស្រាប់តែ​រថយន្ដ​រេ​ចង្កូត​ទៅ​ស្ដាំ​ដៃ បុក​ពេញទំហឹង​ជាមួយ​ជ​ញ្ចាំ​ង​ភ្នំ​ប្រវែង​ ២០​ ទៅ​ ៣០ ​ម៉ែត្រ ទើប​រថយន្ដ​អស់​ល្បឿន ។​ សមត្ថកិច្ច​បាន​បន្ដទៀត​ថា រថយន្ដ​គ្រោះថ្នាក់​នោះ​មាន​ម៉ាក​ហ៊ី​យ៉ា​ដាយ ព​ណ៏​ស ត្រួយ​ចេក ពាក់​ផ្លាកលេខ​៣ A០៦៥៨ ដឹក​ដំឡូង​ក្រៀម​ចំនួន​ ៣០​ តោន​ ។

​រថយន្ដ​យី​ឌុប​មួយគ្រឿង​ដឹក​ដំឡូង​មី​ពេញ​ទ្រុង ចុះ​ចំណោត​រេ​ចង្កូត​បុក​ជ​ញ្ចាំ​ង​ថ្មភ្នំ

អ្នកបើកបរ​មានឈ្មោះ គង ហាត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មិនមាន​ត្រូវរបួស​ទេ ចំណែក​ព្រូ​រថយន្ដ​ដែល​ធ្វើដំណើរ​ជាមួយ​មានឈ្មោះ លី មីង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់​ព្រោះ​គាប​ជាប់​ និង​ កាបិ​ន​រថយន្ដ​បណ្ដាល​ឲ្យ​បាក់​ភ្លៅ​ខាងស្ដាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​ត្រ​បៅ ឃុំ​ត្រ​បៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​ លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំណែក​រថយន្ដ​សមត្ថកិច្ច អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ដ​ស្ទួ​ច​យកទៅ​ជួសជុល​ខ្លួនឯង និង​ផាកពិន័យ​ប​ន្ទិ​ចប​ន្ទួ​ច​ព្រោះ​រថយន្ដ​ខាងលើនេះ​មិនបាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ច្រើន​នោះទេ​។​លោក​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នេះ​គឺជា​កត្ដា​មនុស្ស មូលហេតុ​បើកបរ​ក្នុង​លឿន​ចុះ​ចំណោត ច្រាល់​ប្រអប់លេខ​ដាក់​លេខ​មិន​ចូល ចាប់​ហ្វ្រាំង​មិន​ជាប់​ទើប​ធ្វើ​ឲ្យ​មាន គ្រោះថ្នាក់​នេះ​កើតឡើង​តែម្ដង​៕ (ប្រភព TV5)

​រថយន្ដ​យី​ឌុប​មួយគ្រឿង​ដឹក​ដំឡូង​មី​ពេញ​ទ្រុង ចុះ​ចំណោត​រេ​ចង្កូត​បុក​ជ​ញ្ចាំ​ង​ថ្មភ្នំ