គង់ វង្ស​យ៉ា​ទី អង្វរ​ទស្សនិកជន​ឱ្យជួយ​យល់​ពី​អារម្មណ៍​របស់​នាង​

​ពិធី​ការិនី​វ័យក្មេង តូច​ច្រឡឹង​គួរ​ឲ្យ​ស្រឡាញ់ គង់ វង្ស​យ៉ា​ទី នាពេល​ថ្មីៗ​នេះ បាន​បង្ហោះ​នូវ​សារ ប្លែកៗ​បន្ត​ទៀតហើយ ដោយ​នាង​បាន​សរសេរ​យ៉ាង​វែង​អន្លាយ​នូវ​ពាក្យ​ជាច្រើន ហើយ​ក្នុងនោះ​ក៏ នាង​បាន​សរសេរ​ដែរ​ថា «​ខ្ញុំ​គ្រាន់តែ​ជា​តួ​សម្ដែង​ម្នាក់​» ។​

គង់ វង្ស​យ៉ា​ទី អង្វរ​ទស្សនិកជន​ឱ្យជួយ​យល់​ពី​អារម្មណ៍​របស់​នាង​

​បើតាម​ការសរសេរ​ប​ង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​ពិធីការនី​រូប​ស្រស់​ម្នាក់នេះ បានបង្ហាញ​នូវ​ពាក្យពេចន៍​យ៉ាងច្រើន​ហូរហែ​ថា «​ខ្ញុំ​គ្រាន់តែ​ជា​តួ​សម្ដែង​ម្នាក់​ដែល​ធម្មតា មិនមាន​អ្វីសំខាន់ ពេលខ្លះ​ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​ដូច​មិត្ត​ទាំងអស់គ្នា​ដែរ ការពិបាក​ចិត្ត និង ​កើតទុក្ខ​ដូច​អ្នក​ទាំងអស់គ្នាដែរ​ តើគិតថា​ខ្ញុំ​អត់​ចេះ​ពិបាកចិត្ត​? គិតថា​ខ្ញុំ​អត់​ចេះ​គិត​ច្រើន​? ខ្ញុំ​ចង់បង្ហាញ​អារម្មណ៍​ដូច​មិត្តទាំងអស់គ្នា​ដែរ សូម​ឲ្យ​តំលៃ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​អ្នកសិល្បៈ​ខ្មែរ​? ខ្ញុំ​នៅតែ​ជឿថា​អ្នក​ទាំងអស់គ្នាស្រលាញ់​ខ្ញុំ ហើយ​គាំទ្រ​ខ្ញុំ​» ។​

គង់ វង្ស​យ៉ា​ទី អង្វរ​ទស្សនិកជន​ឱ្យជួយ​យល់​ពី​អារម្មណ៍​របស់​នាង​

​ការសរសេរ​បង្ហាញរ​បស់ យ៉ា​ទី ទំនងជា​ចង់​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​មានការ​កើនឡើង​បន្ថែម ទៀត ស្រប​ពេលដែល​ប្រជាប្រិយភាព​របស់​ពិធី​ការិនី​រូប​ស្រស់​ម្នាក់នេះ កំពុងតែ​ហក់​ឡើងជា​លំដាប់យ៉ាង​ឆាប់រហ័ស​នោះ ។ ជាមួយគ្នានេះដែរ ពិធី​ការិនី​រូប​ស្រស់​ម្នាក់នេះ បាន​សរសេរ​នូវ​ឃ្លា គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ថា «​សូម​ឲ្យ​តម្លៃ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​អ្នកសិល្បៈ​ខ្មែរ​» ឃ្លា​មួយ​នេះ​ដែលត្រូវបាន​បង្ហោះ​ដោយ យ៉ា​ទី ហាក់​ចង់​ទាមទារ​ឲ្យ​អ្នកគាំទ្រ​ក្នុងស្រុក ពិសេស​ស្រទាប់​យុវវ័យ ដែល ចាប់អារម្មណ៍​នឹង​វប្បធម៌ ក៏ដូចជា​គាំទ្រ​ងុប​ង​ល់​នឹង​អ្នកសិល្បៈ​ក្រៅ​ស្រុក ងាក​មក​ចាប់អារម្មណ៍​នឹង អ្នកសិល្បៈ​ក្នុងស្រុក​វិញ ក៏ដូចជា​ជួយ​គាំទ្រ​ទាំង​សិល្បៈ និង​អ្នកសិល្បៈ​ក្នុងស្រុក​ទាំងអស់​ឲ្យ​កាន់ តែមាន​លក្ខណៈ​ផុសផុល​ឡើង​ជាង​បច្ចុប្បន្ន ។​

គង់ វង្ស​យ៉ា​ទី អង្វរ​ទស្សនិកជន​ឱ្យជួយ​យល់​ពី​អារម្មណ៍​របស់​នាង​

​សូមបញ្ជាក់ថា គង់ វង្ស​យ៉ា​ទី ពិធី​ការិនី​រូប​ស្រស់ និង ​មាន​វោហា​ម្នាក់នេះ នៅតែមាន​ហាងឆេង​ក្នុង ទីផ្សារ​ជាតា​រា​សម្ដែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ដដែល បើទោះបីជា​កាលពី​ចុងឆ្នាំ ២០១៥ កន្លងទៅ យ៉ា​ទី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តូច​មួយ​ក្ដី តែ​នាង​ក៏បាន​បង្ហាញ​នូវ​សណ្ដាន​ចិត្ត​មេ​ត្ដា​យ៉ាងខ្លាំង ដោយ​សុខចិត្ត​ចេញថ្លៃ​ខូចខាត​ដោយ​ខ្លួនឯង គ្មាន​ទាមទារ​សំណង​សូម្បី​តែមួយ​រៀល​ថែម​ទៀតផង ៕ ខេមរា