ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សមគំនិត​ក្នុង​អំពើ​លួច

កណ្តាល: ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​ភូមិធំ បាន​ស្រាវជ្រាវ​និង​ចាប់ខ្លួន បុរស​ម្នាក់​តាម​ដីកា របស់​សាលាដំ​បូ​ខេត្ត​។​ការចុះអនុវត្ត​ដីកា​នេះ​បាន​ធ្វើឡើង នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជន​ដែល​ចាប់ខ្លួន​តាម​ដីកា​ឈ្មោះ យូ ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  មុខរបរ មិន​ពិតបច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​​ដីកា​លេខ​៖ ២១០​ដកប​ចខ ចុះ​ថ្ងៃទី​២៤ ខែ​៦ ឆ្នាំ​២០១៤ របស់លោក លឹម សុគ​ន្ថា​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល​។​

​ពីបទ​៖ សមគំនិត​ក្នុង​អំពើ​លួច ប្រព្រឹត្ត​នៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩​ខែ​១១​ឆ្នាំ​២០១៣ ករណីនេះ​កម្លាំង​ជំនាញកំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សមគំនិត​ក្នុង​អំពើ​លួច

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សមគំនិត​ក្នុង​អំពើ​លួច