នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​បង្ក​របួស​ដោយ​ចេតនា​

កណ្តាល: កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក ធ្វើការស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា របស់​សាលាដំបូងខេត្តកណ្ដាល​។​ការចាប់ខ្លួន​តាម​ដីកា​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងប្រមាណ​ជិត​២​រសៀល ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នៅ ចំណុច​​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក​។

​ជនសង្ស័យ ឈ្មោះ មាស សុខុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ត្រពាំងឈើ​នាង ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​តាម​ដីកា​លេខ​២៤៥ដកប​ចខ​ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១០ របស់លោក អ៊ិន វ៉ានវិបុល ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល​។​
 
​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​កាលពី​ថ្ងៃទី​១ខែមេសា ឆ្នាំ​២០០៩​ពីបទ​បង្ក​របួស​ដោយ​ចេតនា​។​ករណីនេះ សមត្ថកិច្ច​កំពុង​បន្តចាត់ការ​តាម​នីតិវិធី ៕​

នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​បង្ក​របួស​ដោយ​ចេតនា​

នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​បង្ក​របួស​ដោយ​ចេតនា​