សម្តេច​ក្រឡាហោម ស ខេង ផ្តល់​ថវិកា​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​ចំនួន ៥ ក្នុង​ខេត្តព្រៃវែង​

ខេត្តព្រៃវែង: ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ចែក​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ ដែល​ឆ្លងទន្លេ​នៅ​ស្រុក​ចំនួន ៥ ក្នុង​ខេត្តព្រៃវែង នា​ថ្ងៃទី​៨ ខែមករា ២០១៦​។​

​ប្រជាពលរដ្ឋ​ចំនួន ៥​ស្រុក ដែល​ទទួលបាន​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ រួមមាន​: ស្រុក​មេសាង ស្រុក​ពារាំង ស្រុក​ពាម​រក៍​ស្រុក​ព្រះស្តេច និង​ស្វាយ​អ​ន្ទ​រ​។​

សូមជម្រាបថា មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្តល់​ថវិកា​ជិត ១០០​លាន​រៀល ជូន​គ្រួសារ​សព និង​ស្ត្រី​សម្រាលកូន ចំនួន ៦៨៧ គ្រួសារ នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​។

សម្តេច​ក្រឡាហោម ស ខេង បាន​បង្កើត​មូលនិធិ​ជួយ​គ្រួសារ និង​ស្ត្រី​សម្រាលកូន ដោយផ្ទាល់ ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ ហើយ​សម្តេច តែងតែ​ផ្តែផ្តាំ​ឲ្យ​ការងារ​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ ធ្វើ​ឲ្យ​បាន​លឿន​មាន​តម្លាភាព ប្រសិទ្ធភាព និង​ដល់ដៃ​ម្ចាស់​សំណើ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ឡើយ​៕​