​រូបរាង​នៃ​ស្ត្រី​មាន​ផ្ទៃពោះ អាច​ប្រាប់​ពី​ភេទ​នៃ​កូន​ក្នុង​ផ្ទៃ​

​រូបរាង​នៃ​ស្ត្រី​មាន​ផ្ទៃពោះ អាច​ប្រាប់​ពី​ភេទ​នៃ​កូន​ក្នុង​ផ្ទៃ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មាន​ចំនុច​មួយចំនួន​អាច​ប្រាប់​អ្នក​បាន​ថា​តើ​អ្នក​មាន​កូនប្រុស ឬ​ស្រី​ប្រសិន​ជា​អ្នក​ចេះ​សង្កេត ដូចនេះ​តើ​មាន​វិធី ឬ​ចំនុច​អ្វីខ្លះ​ក្នុង​ការមើល​នោះ​?

ទម្រង់​ពោះ​
ចំពោះ​អ្នក​ម្តាយ​ដែល​ចង់​ដឹងថា​កូន​ក្នុង​ផ្ទៃ​ប្រុស ឬ​ស្រី អ្នក​អាច​មើល​តាម​ទម្រង់​នៃ​ពោះ​របស់​អ្នក​បាន ប្រសិន​ជា​ពោះ​អ្នក​មាន​លក្ខណៈ​ស្រួច នោះ​ទារក​ក្នុង​ផ្ទៃ​ជា​ប្រុស តែបើ​ពោះ​អ្នក​មាន​រាង​មូល នោះ​កូន​ក្នុង​ផ្ទៃ​ជា​ស្រី​ហើយ​។​

សុដន់​
ប្រសិន​ជា​ទារក​ក្នុង​ផ្ទៃ​ជា​កូនស្រី នោះ​ទំហំ​នៃ​សុដន់​របស់​អ្នកនឹង​ធំ​ជាង​ទំហំ​នៃ​សុដន់​អ្នក​ដែល​មាន​កូនប្រុស​។​

រូបរាង​ខាងក្រោយ​
បើ​អ្នក​មាន​កូនប្រុស​ក្នុង​ពោះ នោះ​អ្នក​ដទៃ​មើល​មិន​ដឹង​ថា​អ្នក​មាន​ផ្ទៃពោះ​ឡើយ​នៅ​ពេល​ដែល​គេ​មើល​ពី​ក្រោយ ហើយ​អ្នក​ក៏​រាង​លំបាក​ដែរ​នៅពេល​ដែល​អ្នក​ពរ​ពោះ​កូនប្រុស​។​

ស្បែក​
អ្នក​ក៏​អាច​មើល​តាម​រយៈ​ស្បែក​អ្នក​ដែរ ប្រសិន​ជា​មុខ​អ្នក​មាន​មុន និង​មាន​ស្នាម​អ៊ុច​ខ្មៅ​ច្រើន នោះ​អ្នក​ប្រហែលជា​មាន​កូនប្រុស តែ​បើ​មុខ​អ្នក​ប្រែជា​ស្អាត ហើយ​ម៉ត់​រលោង នោះ​កូន​ក្នុង​ផ្ទៃ​ជា​កូនស្រី​ហើយ​។​

អាហារ​
ប្រសិន​ជា​អ្នក​មាន​ផ្ទៃពោះ​លើក​ទី​២ ហើយ​ការបរិភោគ​អាហារ​ខុស​ពី​លើក​ទី​១ នោះ​ភេទ​របស់​កូន​នឹង​ផ្ទុយគ្នា មានន័យថា​បើ​កូនច្បង​ជា​ស្រី នោះ​កូន​ទី​២​នេះ​ជា​ប្រុស តែបើ​កូនច្បង​ជា​ប្រុស នោះ​កូន​ទី​២​នេះ​ជា​ស្រី​។​

ពិនិត្យ​ផ្ទៃពោះ​
ប្រសិន​ជា​ពេល​ដែល​អ្នកពិនិត្យ​ផ្ទៃពោះ ហើយ​បេះដូង​កូន​ខ្លាំង ប៉ុន្តែ​លោត​យឺត នោះ​កូន​អ្នក​ប្រហែលជា​កូនប្រុស ប៉ុន្តែ​បើ​លឿន ហើយ​ខ្សោយ កូន​អ្នក​ប្រហែល​ជា​ស្រី​។​

របប​អាហារ​
ប្រសិន​ជា​នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​ប្រែជា​បរិភោគ​ច្រើន ហើយ​អាហារ​ដែល​អ្នក​ចូលចិត្ត​គឺ​មិន​ប្រែប្រួល នោះ​ទារក​ក្នុង​ផ្ទៃ​អាច​ជា​កូនប្រុស តែ​បើ​អ្នក​បែរ​ជា​បរិភោគ​តិច ហើយ​ចូលចិត្ត​បរិភោគ​អាហារ​ដែល​ប្លែកៗ ថែម​ទាំង​ចំណង់​ចំណូលចិត្ត​គឺ​ប្រែប្រួល​ទាំងស្រុង​ពី​ពេល​ដែល​មិនទាន់​មាន​ផ្ទៃពោះ នោះ​កូន​អ្នក​ប្រហែលជា​កូនស្រី​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។