ពលរដ្ឋកូរ៉េខាងត្បូង នៅកម្ពុជា ចេញមុខថ្កោលទោស ការសាកល្បង អាវុធនុយក្លេអ៊ែ

ភ្នំពេញ៖ ប្រជាពលរដ្ឋកូរ៉េខាងត្បួង ប្រមាណ១៥.០០០ (១ម៉ឺន៥ពាន់) នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស យ៉ាងខ្លាំងចំពោះការសាកល្បងគ្រាប់បែកបរិមាណូ លើកទី៤ របស់កូរ៉េខាងជើង បើទោះជាមានការព្រមាន ជាច្រើនដង ពីសំណាក់អង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិ ក៏ដូចជារដ្ឋាភិបាលកូរ៉េខាងត្បួង យ៉ាងណាក្តី។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ពលរដ្ឋកូរ៉េខាងត្បូង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា "យើងសូមទទូចឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ឲ្យចាត់វិធានការដាក់ទណ្ឌកម្មឲ្យបានខ្លាំងក្លា ប្រឆាំងកូរ៉េខាងជើង តាមរយៈកម្លាំងសន្តិសុខ និងការពង្រឹងការទូត ព្រមទាំងវិធានការទប់ស្កាត់ប្រឆាំងរាល់ការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង"។

បន្ថែមពីលើសនេះ សេចក្តីថ្លែងការណ៍ដដែល ក៏បានអំពាវនាវ ឲ្យជនរួមជាតិកូរ៉េខាងត្បួង រស់នៅក្រៅប្រទេស ជាង៨លាននាក់ ជុំវិញពិភពលោក ចូលរូមឲ្យបានសកម្មក្លៀវក្លា ដើម្បធ្វើការសងសឹក ដោយការប្រកាសមិនយល់ស្រប ជាឱឡារឹក ចំពោះស្មារតីការពារដ៏មាំមួនរឹងប៉ឹង ដើម្បីការពារទឹកដីកំណើតរបស់ផងខ្លួន។ ជនជាតិកូរ៉េ នៅក្នុងប្រទេសកម្ពុជា ថ្កោលទោសជាខ្លាំង ចំពោះការសាកល្បងគ្រាប់បែបបរិមាណូ ដែលបង្កផលប៉ះពាល់ដល់សន្តិភាពនៅឧបទ្វីកូរ៉េ និងពិភពលោកទាំងមូល"។

ជនជាតិកូរ៉េ នៅក្នុងប្រទេសកម្ពុជា និងជនបរទេសរស់នៅ ក្នុងប្រទេសកម្ពុជា ដែលស្រឡាញ់សុខ សន្តិភាព សូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងភាពគឃ្លើនរបស់កូរ៉េខាងជើង។

ប្រភពដដែល បន្តថា "យើងសូមទទូចឲ្យកូរ៉េខាងជើង ឲ្យធ្វើជាប្រទេសដែលមានការទទួលខុសត្រូវជាធម្មតាមួយ និងវិលត្រឡប់ទៅកាន់សហគមន៍អន្តរជាតិឡើងវិញ ជាជាងការធ្វើតេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែរ ណាមួយតទៅទៀត"៕

ពលរដ្ឋកូរ៉េខាងត្បូង នៅកម្ពុជា ចេញមុខថ្កោលទោស ការសាកល្បង អាវុធនុយក្លេអ៊ែ

ពលរដ្ឋកូរ៉េខាងត្បូង នៅកម្ពុជា ចេញមុខថ្កោលទោស ការសាកល្បង អាវុធនុយក្លេអ៊ែ