ស្រីលង្ការជីកបានត្បូងធំបំផុតក្នុងលោក តម្លៃ ១០៧ លានដុល្លារ

ប្រទេសស្រីលង្ការជីកបានត្បូងមានទំហំធំបំផុតក្នុងពិភពលោក ដែលគេប៉ាន់ស្មានថា បើប្រមូលយកទៅលក់នឹងមានតម្លៃ ប្រមាណ 107 លានដុល្លារ ។

កន្លងមក ប្រទេសស្រីលង្កា បាននាំចេញគ្រឿងអលង្កាក្នុងមួយឆ្នាំៗបានចំនួនជាង ៦៨ លានដុល្លារ ។ លោក អាមីន សាមូន ឈ្មួញត្បូងពេជ្រដ៏ធំក្នុងប្រទេសស្រីលង្ការបានអះអាងថា ត្បូងពេជ្រពណ៌ទឹកប្រាក់នេះមានទំហំធំជាងគេនៅលើពិភពលោក គេជីកបាននៅក្នុងស្រុក រ៉ាត់តានៈពុរៈ ភាគខាងត្បូងប្រទេស ដែលជាតំបន់ល្បីឈ្មោះសុសសាយ សម្បូររ៉ែត្បូងពេជ្រតាំងពីយូរយារណាស់មកហើយ ៕ សូរ្យកាន្ត

  • ស្រីលង្ការជីកបានត្បូងធំបំផុតក្នុងលោក តម្លៃ ១០៧ លានដុល្លារ已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:​អន្តរជាតិ
Tags: