ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​

​រយៈពេល ១០ ឆ្នាំ ដែល​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ជាប់គុក​ងងឹត​នៅក្នុង​ប្រទេស​វៀតណាម​។ ព្រោះតែ​ភាពលំបាក​នៅក្នុង​គុក​ងងឹត ពេលខ្លះ​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​រូបនេះ​ចង់​សម្លាប់ខ្លួន​ឲ្យ​ផុតពី​ទារុណកម្ម​របស់​អាជ្ញាធ​រ​វៀតណាម​។ ក៏ប៉ុន្តែ​ដោយសារ​ភាព​អំណត់ ភាព​តស៊ូ និង​ការតាំង​ចិត្ត តាមរយៈ​ការ​កាន់​ដុំ​ក្រួស​សរសេរ​នៅលើ​ជញ្ជាំង​គុក​ថា «​រស់​ដើម្បី​ប្រទេសជាតិ រស់​ដើម្បី​ប្រជាជន​ខ្ញុំ រស់​ដើម្បី​យុត្តិធម៌​» ទើប​ធ្វើ​ឲ្យ​លោក ប៉ែន សុវណ្ណ មានជីវិត​រស់នៅ រហូត​អាជ្ញាធរ​វៀតណាម​ដោះលែង​លោក​ឲ្យ​ចេញពី​គុក​ងងឹត នៅ​ឆ្នាំ ១៩៩២ ។ ទាំងនេះ​ជាការ​រៀបរាប់​របស់​កូនស្រី​ធម៌​លោក ប៉ែន សុវណ្ណ គឺ​លោកស្រី ប៉ែន សុទ្ធា នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ នៅផ្ទះ​របស់លោក ប៉ែន សុវណ្ណ ដែល​ស្ថិតនៅក្នុង​ក្រុង​ដូន​កែវ ខេត្ត​កែវ​។​លោក ប៉ែន សុវណ្ណ បច្ចុប្បន្ន​កំពុងមាន​ជំងឺ​ប្រចាំកាយ​ដែល​មិនអាច​និយាយបាន​នោះឡើយ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី ប៉ែន សុទ្ធា ដែល​បម្រើ​លោក ប៉ែន សុវណ្ណ តាំងពី​ឆ្នាំ ១៩៩២ មក អះអាងថា ស្ថានភាព​ជាប់គុក​ងងឹត​នៅ​ប្រទេស​វៀតណាម ក្លាយជា​រឿង ដែល​លោក ប៉ែន សុវណ្ណ តែង​ដំណាល​ប្រាប់​ខ្លួន​នៅពេល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​រូបនេះ​ទំនេរ​ពី​ការងារ​។

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

​បទសម្ភាសន៍​នេះ​ជា​ផ្នែក​មួយ​នៃ​ជីវ​ព័ត៌មាន​ដែល​សារព័ត៌មាន​ថ្មីៗ​គ្រោង​នឹង​ចេញ​ផ្សេង​ពី​រឿងរ៉ាវ​របស់លោក ប៉ែន សុវណ្ណ ជា​វីដេអូ តាំងពី​អតីតកាល​ដែលមាន​ភាព​អាថ៌កំបាំង​មួយចំនួន​រហូតដល់​ស្ថាន​បច្ចុប្បន្ន​របស់លោក​អ​តី​នាយករដ្ឋមន្ត្រី​ខ្មែរ​។ សូម​រង់ចាំ​ទស្សនា​រឿងរ៉ាវ​របស់លោក​ប៉ែន សុវណ្ណ ពិស្តារ​នៅពេល​ក្រោយ​។​


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​ លោក​ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​