កម្ពុជា​បង្ហាញ​ក្តី​ព្រួយបារម្ភ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​ម្តងទៀត

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េ​ខាងជើង​) បាន​ដំណើរការ​ជា​ថ្មី​ម្តងទៀត​នូវ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ ដែល​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ទៅ​លើ​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។

សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឲ្យ​គោរព​តាម​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ហើយ​និង​កាតព្វកិច្ច​អន្តរជាតិ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។

សូម​អាន​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​មាន​ខ្លឹមសារ​​ដើម​ទាំងស្រុង​ដូច​ខាងក្រោម ៖