កម្ពុជា ព្រួយបារម្ភខ្លាំង ដោយសារកូរ៉េ ដំណើរការ ជាថ្មីម្ដងទៀត នូវការសាកល្បង នុយក្លេអ៊ែ

ភ្នំពេញ៖ ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានចេញប្រកាសព័ត៌មានមួយ ទាក់ទងទៅនឹង ការព្រួយបារម្ភរបស់កម្ពុជា ចំពោះដំណើរការជាថ្មីម្ដងទៀត នូវការសាកល្បង នុយក្លេអ៊ែ របស់សាធារណរដ្ឋប្រជាមានិត ប្រធិបតេយ្យកូរ៉េ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស បានសរសេរបញ្ជាក់ថា " កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានដំណើរការជាថ្មីម្ដងទៀត នូវការសាកល្បង នុក្លេអ៊ែរបស់ខ្លួន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ដែលជាការរំលោភយ៉ាងច្បាស់ ទៅលើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ"។

នៅក្នុងសេចក្ដីប្រកាសព័ត៌ ក៏បានបញ្ជាក់បន្ថែមថា ការកើនឡើងនៃសកម្មភាពរបស់ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់។

សូមបញ្ជាក់ថា កម្ពុជាបានអំពាវនាវដោយទទូច ដល់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ឲ្យគោរពតាមសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ដែលពាក់ព័ន្ធទាំងអស់ ហើយនិកាតព្វកិច្ចអន្តរជាតិ និងករប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលុបបំបាត់ នុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េ៕

កម្ពុជា ព្រួយបារម្ភខ្លាំង ដោយសារកូរ៉េ ដំណើរការ ជាថ្មីម្ដងទៀត នូវការសាកល្បង នុយក្លេអ៊ែ