សមត្ថកិច្ច ចាប់ខ្លួន អ្នកលក់ឆ្នោតខុសច្បាប់ ជាជនជាតិ វៀតណា​ម ជិត ២០នាក់ នៅស្រុកកោះធំ

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦ និង១៥នាទីព្រឹក បានចាប់ខ្លួនជនជាតិវៀតណាម ជាអ្នកលក់ឆ្នោតចំនួនជិត ២០នាក់ នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមអធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនជាតិវៀតណាមដែលមកលក់ឆ្នោតនៅស្រុកកោះធំ មានចំនួន ១៨នាក់ ទី១. ឈ្មោះ ជឿង យ៉ាំង សឺក ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ ខេត្តអាងយ៉ាង (គ្មានលិខិតឆ្លងដែន), ទី២. សាន អ៊ីម ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិខាន់អាង ឃុំតាំងថាន់ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ៣. ង្វៀង យ៉ាំង ជឿ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៤. ផាម វ៉ាន់ទៀង ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន)។ ទី៥. ហ្វិន វ៉ាន់សុង ភេទ ប្រុស អាយុ៣៧ឆ្នាំ ភូមិលេខ១ ឃុំឡុងបិន ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៦. ដិន វ៉ាន់វ៉ុយ ភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៧. ផាម វ៉ាន់ទឹង ភេទប្រុស អាយុ២២ឆ្នាំ ឮរស់នៅ ភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៨. ឡេ យ៉ាំងហាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិយុិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9815430), ៩. ង្វៀង យ៉ាំងអិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1151020), ១០. ឡេ យ៉ាំងគម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1008881) ។
ទី១១. ង្វៀង តាំង ខាន់ ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9810865), ទី១២. ង្វៀង យ៉ាំងសឺង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិវឺុថាយ ឃុំដុងគី ស្រុកអានភូ (C1131835), ទី១៣. ឡេ យ៉ាំងសេន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750865), ទី១៤. ង្វៀង យ៉ាំងស៊ឺ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750864), ទី១៥, ចាំង យ៉ាំងអឺ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750866), ទី១៦. ឡេ ធីហាយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1008880), ទី១៧. ឡេ ធី យីម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C0833493) និងទី១៨. ជឿង ធីគ្រឿ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិវឹកខាន់ ឃុំវឹកថាយ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន)។

លោកអធិការនគរបាល បានបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានរឹបអូសយកវត្ថុតាងរួមមាន សន្លឹកឆ្នោត វៀតណាមចំនួនសរុប ២.២៥០សន្លឹក, ទូរស័ព្ទចល័ត ០៦គ្រឿង និងថវិកាចំនួនសរុប ៦៥០.០០០ដុងវៀតណាម។

លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋរអ៊ូ និងទូរស័ព្ទមកប្តឹងមន្រ្តីនគរបាលអធិការដ្ឋានស្តីពី ករណីជនជាតិវៀតណាមដើរលក់ឆ្នោតជាតិរបស់គេក្នុងផ្សារកោះធំ និងខ្លះធ្វើដំណើរបន្តទៅលក់នៅភ្នំពេញ។ លុះទទួលបានពត៌ ថ្ងៃទី៨ ខែមករា កម្លាំងនគរបាលអធិការដ្ឋានបានល្បាតត្រួតពិនិត្យរហូតឈានទៅឃាត់បានជនជាតិវៀតណាមដើរលក់ឆ្នោត និងកំពុងធ្វើដំណើរទៅលក់នៅភ្នំពេញបានចំនួនសរុប ១៨នាក់ (ស្រី ០៣នាក់ ឆ្លងដែនខុសច្បាប់ ០៨នាក់)។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានមន្រ្តីនគរបាលយុត្តិធម៌ នៃអធិការដ្ឋានកំពុងសាកសួរតាមនីតិវិធីច្បាប់៕

សមត្ថកិច្ច ចាប់ខ្លួន អ្នកលក់ឆ្នោតខុសច្បាប់ ជាជនជាតិ វៀតណា​ម ជិត ២០នាក់ នៅស្រុកកោះធំ

សមត្ថកិច្ច ចាប់ខ្លួន អ្នកលក់ឆ្នោតខុសច្បាប់ ជាជនជាតិ វៀតណា​ម ជិត ២០នាក់ នៅស្រុកកោះធំ