ទំនាស់​ដីចំការ​នៅក្នុង​ភូមិ​សន្ទៃ តុលាការ​បានចេញ​ដីកា​កោះហៅ​ប្រជាពលរដ្ឋ​៨​នាក់ មក​សាកសួរ​

​ខេត្តកំពង់ឆ្នាំង​៖ ទំនាស់​ដីចំការ​៥​ហិកតា នៅក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ប្រជាពលរដ្ឋ​៣៥​គ្រួសារ បាន​ប្រកាន់​ថា​មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់ បាន​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​រំលោភ​យក​ដីចំការ របស់​ពួកគាត់ មកដល់ពេលនេះ​តាម​ការប្តឹង​របស់​ភាគី​មាន​ប័ណ្ណ លោក​ចៅក្រម​តុលាកា​ខេត្ត​បានចេញ​ដីការ​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដែល​ធ្វើអោយ​ប្រជា​ពល រដ្ឋ​រឹតតែ​មានការ​ព្រួយបារម្ភ​ថែមទៀត និង​បាន​ទទូច​សុំអោយ​លោក​ចៅហ្វាយស្រុក និង​លោក​ចៅ ហ្វា​យ​ខេត្ត ឆាប់​ជួយ​ដោះស្រាយ​ទំនាស់​ដីចំការ​នេះ​ជូន​ពួកគាត់​ផង​។​

​លោក ប៉ែន ចាន់​យឿន ជា​មេភូមិ​សន្ទៃ បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា​នេះ​ថា​៖ ថ្មីៗ​នេះ ប្រជា ពលរដ្ឋ​៨​គ្រួសារ​នៅក្នុង​ភូមិ​សន្ទៃ បានទទួល​ដីការ​កោះហៅ​១​ច្បាប់ ពី​លោក សុង ប៊ុន​ណា​រិ​ទ្ធ ចៅក្រម​តុលាការ ខេត្ត បង្គាប់​អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ​នៅ​ប្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០០១៦ ក្នុង​រឿង​ទំនាស់​ដីចំការ​ខាងលើ ដោយ​ឈ្មោះ ស៊ីវ ចន្ថា​រី ជាដើម​បណ្តឹង ប្តឹង​សុំ​រក្សា​ការពារ​ដីចំការ​ទំហំ​២,៥០​ហិកតា នៅក្នុង​ភូមិ​ភ្នំ​តូច មិន​ឲ្យ​ប្រជាពលរដ្ឋ​លក់ដូរ ឬ​ផ្ទេរ​ទៅអោយ​អ្នកណា​ឡើយ​។​

លោក​មេភូមិ​មាន​ចម្ងល់​ថា​៖ ដីចំការ​ចំនួន​៥​ហិកតា​មានទំនាស់​នៅក្នុង​ភូមិ​សន្ទៃ តែ​តុលាការ​បែប​ជា​ហៅ ប្រជាពលរដ្ឋ​ទៅ​បំភ្លឺ​រឿង​ដី​ទំនាស់​នៅក្នុង​ភូមិ​ភ្នំ​តូច​ទៅវិញ​។ រឿង​ដីចំការ​ចំនួន​៥​ហិកតា​នេះ​ប្រជាពលរដ្ឋ​បាន កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៦​រហូតមក និង​ទើបតែ​នៅ​ដើមឆ្នាំ​២០១៥ ក៏​លេចមុខ លោក ស៊ីវ ចន្ថា​រី មាន​ឪពុក​ជា​អ​តី​តៈ​មេឃុំ​ពង្រ និង​លោក​ប៉ិល​ចន្ថា ជា​មន្ត្រី​សុរិយោដី​ខេត្ត មកឃាត់​ឃាំង​មិនអោយ​ប្រជាពលរដ្ឋ គាស់​រាន​ដី​ធ្វើ​ចំការ ដោយ​អះអាង និង​បង្ហាញ​ប​ណ្ណ័​កម្ម​សិទ្ធ​ដែល​គេ​លួច​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៥ ថា​ដីចំការ​ទាំងនោះ ជា​កម្ម​សិទ្ធ​របស់គេ ហើយ​ឥឡូវ​បាន​ប្តឹងទៅ​តុលាការ​ទៀត​។​

រឿងនេះ​លោក​មេភូមិ និង​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​ដែលមាន​ដី​ទំនាស់ សំណូមពរ​ជាថ្មី​ម្តងទៀត ដល់​លោក​ចៅហ្វាយស្រុក​និង​លោក​ចៅហ្វាយខេត្ត មេត្តា​ឆាប់​ចុះ​មកជួយ​ដោះស្រាយ​ទំនាស់​ដីចំការ ដែលជា​ ​ទុក​កង្វល់​ជូន​ប្រជាពលរដ្ឋ អោយបាន​មុន​ពួកគាត់​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​ផង ព្រោះ​ប្រជាពលរដ្ឋ​មានការ​ព្រួ យ​បារម្ភ​ខ្លាំងណាស់​។​

នៅ​រសៀល​ថ្ងៃទី​០៧ ខែមករា​នេះដែរ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បានអោយដឹងថា ចំពោះ​ ​ទំនាស់ ខាងលើនេះ អាជ្ញាធរខេត្ត​បានដឹង​ហើយ នៅ​អាទិត្យ​ក្រោយនេះ​ក្រុមការងារ​ចំរុះ​ខេត្ត​ដឹកនាំ​ដោយ លោក បណ្ឌិត ចេង ញាន់ អភិបាលរង​ខេត្ត​និង​ចុះទៅ​ដោះស្រាយ​ជាមួយ​ភាគី​ទាំងអស់​នៅ​លើដី​ទំនាស់​តែម្តង​។ ​ ​

​ដោយឡែក​លោក ប៉ិល ចន្ថា មន្ត្រី​សុរិយោដី​ខេត្ត​បានធ្វើ​លិខិត​បំភ្លឺ​មួយ​ចុះ​ថ្ងៃទី​០៥ ខែមករា អោយ​អ្នក យក​ព័ត៌មាន​ហង្ស​មាស​យើង​ដឹងថា​៖ ដីចំការ​នេះ​ដែល​ពីមុនមក​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពង្រ លោក​បាន​កាប់ កាប់​និង​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​១៩៩៥ មុនពេល​លោក​ចូលធ្វើការ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៩៥​។ តែ​ក្រោយមក​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៩៧ ព្រះរាជ​ក្រិ​ត្យ​បានចេញ​ដោយ​កំណត់​តំបន់​នេះ​ជា​តំបន់ ខ្មៅ​ហាមឃាត់​មិនអោយ​ចេញ​ប័ណ្ណ​បន្តទៀត​ចាប់ពី​ខែ​មិនា ឆ្នាំ​១៩៩៧​រហូតមក​។​

​ក្រោយពេល​មានទំនាស់​លោក​ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​លោក​មេឃុំ​ពង្រ​ចំនួន​២​ដង ដើម្បី​រក​ដំណោះ ស្រាយ តែ​លោក​មេឃុំ​មិនបាន​ហៅ​មក​ដោះស្រាយ​ឡើយ​។​ដោយឡែក​លោក​ក៏​មិនបាន​ដាក់ពាក្យ​ប្តឹងទៅ​តុលា ការ និង​ក៏​មិនដែល​បាន​គំរាមកំហែង​ចំពោះ​ប្រជាពលរដ្ឋ​ដូច​ការចោទប្រកាន់​នោះដែរ​។ លោក​បាន​បញ្ជាក់ថា​៖ លោក​ស្នើ​សុំអោយ​អាជ្ញាធរ​លើកយក​ករណី​នេះ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​អោយ​ចប់​ទោះ​លោក​មាន​ប័ណ្ណ​ក៏ដោយ​៕ រិ​ទ្ធិ ជ័យ​

KA-08-01-2016-43 KA-08-01-2016-44 KA-08-01-2016-45 KA-08-01-2016-46 KA-08-01-2016-47 KA-08-01-2016-48​ ​ ​