ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

​កន្លងមកនេះ ព័ត៌មាន​ចាកចេញ​ពី​ប៉ុស្តិ៍​លេខ ៧ របស់​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit) បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​មហាជន​សុទ្ធតែ​ចង់ដឹងថា តើ​អ្នកនាង ផេ​ន​ខេ​ក នៅតែ​សម្រេចចិត្ត​ធ្វើជា​តារា​ឯករាជ្យ ឬ ក៏​សម្រេចចិត្ត​ចូល​ជាតា​រា​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សេង​។​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

​មុនពេល​ចាកចេញ​ពី​ប៉ុស្តិ៍​លេខ ៧ អ្នកនាង ផេ​ន​ខេ​ក បាន​បញ្ជាក់ថា រឿង​ដែល​អ្នកនាង​បញ្ចប់​កិច្ចសន្យា​មិន​ព្រម​ធ្វើឱ្យ​ជា​តារា​ប្រចាំ​ប៉ុស្តិ៍​លេខ ៧ គឺ​អ្នកនាង​ចង់​បង្កើន​បទពិសោធ​សម្តែង​របស់​ជាមួយ​ប៉ុស្តិ៍​ផ្សេងៗ ហើយ​ម្យ៉ាង​អ្នកនាង​ក៏​ចង់​ក្លាយជា​តារា​ស្រី​ឯករាជ្យ​ដោយ​មិន​ចង់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ប៉ុន្តែ​សម្រាប់​ប៉ុស្តិ៍​លេខ ៧ ប្រសិន​ជាមាន​ខ្សែភាពយន្ត​ដែល​ត្រូវ​ការឱ្យ​អ្នកនាង​ចូលរួម​សម្តែង អ្នកនាង​នឹង​វិល​វិញ គ្រាន់តែ​មិន​ចង់​ធ្វើជា​តារា​ប្រចាំ​ប៉ុស្តិ៍​។​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

​សម្រាប់​ពេលនេះ មូល​ហេតុដែល​អ្នកនាង ផេ​ន​ខេ​ក បាន​លើក​មក​ដើម្បី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​លេខ ៧ បាន​ប្រែប្រួល​ទាំងអស់ ដោយ​ប្រភពព័ត៌មាន​បានឱ្យដឹងថា អ្នកនាង ផេ​ន​ខេ​ក បាន​សម្រេចចិត្ត​ចុះកិច្ចសន្យា​ធ្វើជា​តារា​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ True4You 24 ហើយ​ថែមទាំង​ទទួលបាន​តម្លៃ​ខ្លួន​ដល់​ទៅ ៧ ដង បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​ខ្លួន​ដែល​ប៉ុស្តិ៍​លេខ ៧ ផ្តល់ឱ្យ​។​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

ផេ​ន​ខេ​ក ឡើង​ខ្ពស់​ហួស​នឹកស្មាន​

​ចំពោះ​មិត្ត​អ្នកគាំទ្រ​វិញ ក៏​កំពុង​រងចាំ​ទស្សនា​រឿង​ថ្មី​របស់​អ្នកនាង ផេ​ន​ខេ​ក ដែលមាន​ចំណងជើង​ថា «​ម្ចាស់​វេហា​» ហើយ​ម្យ៉ាង​ក៏​ចង់ដឹងថា តើ​រឿង​ថ្មី​ដែល​អ្នកនាង ផេ​ន​ខេ​ក រួមសហការ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​មានការ​ទាក់ទាញ​ជាង​រឿង​មុនៗ ឬ យ៉ាងណា​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តា​)