ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

​ផ្លែឈើ​ដែលមាន​វីតាមីន C ខ្ពស់ មាន​ច្រើន​ប្រភេទ​មិនមែន​មានតែ​ផ្លែឈើ​រសជាតិ​ជូរ​ប៉ុណ្ណោះ​ទេ​ដែលមាន​វីតាមីន C ។ ប្រភព វីតាមីន C ដែល​យើង​អាចរ​កមក​ទទួលទាន​បានជា​ការងាយ​បំផុត​គឺ​បណ្តា​ផ្លែឈើ​ទាំងឡាយ ដោយ​រាងកាយ​របស់​មនុស្ស​យើង​ត្រូវការ​វីតាមីន C មួយថ្ងៃ​ប្រមាណ​ជា ៦០-៩០ មី​ល្លី​ក្រាម ។
ប៉ុន្តែ​ចំណោទ​នៅត្រង់ថា តើ​ធ្វើ​ម្តេច​ទើប​ដឹងថា​ខ្លួនឯង​បានទទួល​វីតាមីន C គ្រប់គ្រាន់​ឬ​យ៉ាង ណា ? ហើយ​គួរតែ​ទទួលទាន​ផ្លែឈើ​អ្វីខ្លះ​ដែល​ផ្តល់​វីតាមីន C ខ្ពស់ ដោយ​មិនចាំបាច់​ពឹងផ្អែក លើ​អាហារ​បំប៉ន ។ តើ​ផ្លែឈើ​ដែលមាន​រសជាតិ ជូរ​ផ្តល់​វីតាមីន C ខ្ពស់ជាង​ផ្លែឈើ​ទូទៅ​ឬ​យ៉ាងណា ? សូម​មិត្ត​អ្នកអាន​សាកល្បង​ភ្លក្ស​រសជាតិ​ផ្លែឈើ ៥ មុខ ដែល​ផ្តល់​វីតាមីន C ខ្ពស់​ដូចខាងក្រោម​នេះ ។​

១-​កន្ទួតព្រៃ​
​ការដែល​គេ​លើកឡើងថា​កន្ទួតព្រៃ​ជា​ផ្លែឈើ មួយ​ដែលមាន​វីតាមីន C ខ្ពស់បំផុត​ក្នុង​លោក​នោះ មិនមែន​រឿង​ហួស​ពី​ការពិត​ឡើយ ព្រោះ​ទិន្នន័យ​ពី​ក្រុម​អ្នកជំនាញ​បាន​អះអាងថា ក្នុង​ផ្លែ​កន្ទួត ព្រៃ​ស្រស់ ១០០ ក្រាម មាន​វីតាមីន C រហូត ដល់​ទៅ ២៧៦ មី​ល្លី​ក្រាម ឬ បើ​យើង​យក​កន្ទួត ព្រៃ​ទៅ​កៀប​យក​ទឹក​ផឹក​ក៏​ទទួលបាន​វីតាមីន C ខ្ពស់ជាង​ទឹកក្រូច​ច្របាច់​រហូតដល់​ទៅ ២០ ដង ។ ដោយសារ​ប្រសិទ្ធភាព​យ៉ាងនេះ ទើប​កន្ទួតព្រៃ មាន​ឥទ្ធិពល​បំបាត់​ផ្តាសាយ​បាន​យ៉ាង​ប្រសើរ ហើយ​ថែមទាំង​ជួយ​កាត់​ជាតិ​ស្លេស្ម៍ បំបាត់​ក្អកទៀតផង ។

ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

២-​អម្ពិលទឹក​
​ក្រៅពី​កន្ទួតព្រៃ អម្ពិលទឹក​ក៏មាន​វីតាមីន C ខ្ពស់​ឈរ​លំដាប់​លើ​គេ​ដែរ ហើយ​អ្វីដែល​ពិសេស ជាងនេះទៀត​នោះ អម្ពិលទឹក​ថែមទាំង​មាន​វីតាមីន E ផងដែរ ។ តាម​ធម្មតា​វីតាមីន E មិនសូវមាន​នៅក្នុង​ផ្លែឈើ​ទូទៅ​ប៉ុន្មាន​ទេ ប៉ុន្តែ​នៅពេល​អម្ពិល ទឹក​មាន​ទាំង​វីតាមីន C និង វីតាមីន E មក​ផ្តុំគ្នា​ផង​នោះ វា​ផ្តុំ​កម្លាំង​គ្នា​ជួយ​ការពារ​ដំណើរ​ស្ទះ​នៃ​សរសៃឈាម កាត់បន្ថយ​ការ​ប្រឈម​រោគ​បេះដូង ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ទៀតផង ។ ហើយ ប្រសិនបើ​អ្នកណា​មាន​បញ្ហា​ប្រព័ន្ធ​បញ្ចេញ​កាក សំណល់​ត្រូវ​ប្រញាប់​រក​អម្ពិលទឹក​មក​ទទួលទាន ព្រោះ​មាន​ជាតិ​សរសៃ​ជួយ​សម្រួល​ឱ្យ​បត់ជើង​បាន​ស្រួល ។

ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

៣-​ត្របែក​
​ទោះបីជា​វា​មាន​រសជាតិ​ចត់ តម្លៃថោក ប៉ុន្តែ​សូមជម្រាបថា ត្របែក​ជា​ផ្លែឈើ​មួយ​ដែលមាន វីតាមីន C ខ្ពស់​ដែរ ។ ដោយ​ក្នុង​សាច់​ត្របែក​ស្រស់ ១០០ ក្រាម មាន​វីតាមីន C រហូតដល់ ទៅ ១៦០ មិ​ល្លី​ក្រាម ដែល​លើសពី​តម្រូវការ​នៃ​រាងកាយ​ក្នុង​មួយថ្ងៃ​ទៅទៀត ។ ប៉ុន្តែ​យ៉ាងណា ក៏​ដោយពេល​ទទួលទាន​មិនត្រូវ​ចិត​សម្បក​ចេញ​ទេ ពីព្រោះ​វីតាមីន C នៅ​នឹង​សម្បក​នេះឯង ហើយ​គួរតែ​ទទួលទាន​ត្របែក​ដែល​ចាស់​ល្អ និង នៅ​ពណ៌​បៃតង​នៅឡើយ ព្រោះ​វីតាមីន C នៅ​សម្បក និង សាច់​ត្របែក​នឹង​ថយចុះ​បន្តិច​ម្តងៗ​នៅពេល​ផ្លែ​វា​ទុំ ។

ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

៤-​ផ្លែ​គី​វី​
​សាច់​ពណ៌​បៃតង​ស្រស់ថ្លា​ដ៏​ឆ្ងាញ់​ពិសា​របស់ គី​វី​មាន​វីតាមីន C មិនតិច​ទេ ដោយ​ផ្លែ​គី​វី ១០០ ក្រាម ផ្តល់​វីតាមីន C ប្រមាណ​ជា ១០៥ មិ​ល្លី​ក្រាម ឬ គី​វី ២ ផ្លែ ផ្តល់​វីតាមីន C ប្រមាណ​ជា ១៣៧ មិ​ល្លី​ក្រាម ថែមទាំង​មាន​ជាតិ​សរសៃ​ច្រើន​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម ទង់ដែង និង ហ្វូ​ឡេ​ត មាន​កាឡូរី​ទាប​ទៀតផង ។ គី​វី​ជា​ជម្រើស ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវការ​គ្រប់គ្រង​ទម្ងន់ ។

ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

៥-​គូលែន​
​ផ្លែឈើ​ជាំ​ទឹក​រសជាតិ​ជូរអែម​ប្រភេទ​នេះ​ផ្តល់​វីតាមីន C រហូតដល់​ទៅ ៧១ មិ​ល្លី​ក្រាម ក្នុង ១០០ ក្រាម ហើយ​វា​មាន​ប្រសិទ្ធភាព​ជួយ​សរសៃឈាម ការពារ​រោគ​ឆ្អឹង និង ធ្មេញ បំបាត់​ក្អក រ៉ាំរ៉ៃ បំបាត់​តឹង​ច្រមុះ ប៉ុន្តែ​មិនត្រូវ​ទទួលទាន​ច្រើនពេក​ទេ ព្រោះ​ក្នុង​សាច់​គូលែន​មាន​សារធាតុ​មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​អាការ​ក្តៅ​ក្នុង ៕ឆាន់ ចំ​រ៉ា

ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​

  • ផ្លែឈើ ៥ មុខ​ផ្តល់​វីតាមីន C ខ្ពស់​已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:សម្រស់
Tags: