ឱក សុគន្ធ​កញ្ញា ពិបាក​តាម មាស សុខ​សោភា​

មតិ​ជាច្រើន​តែងតែ​និយាយថា តារាចម្រៀង ឱក សុគន្ធ​កញ្ញា ល្បី​ជាង មាស សុខ​សោភា ប៉ុន្តែ​បើ​មើល​ពី​តួលេខ​អ្នកគាំទ្រ​នៅលើ Page Facebook របស់​តារា​ទាំងពីរ​ដួង​នេះ តាមរយៈ ការ Like នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ​នោះ តួលេខ​ជាក់ស្តែង មាស សុខ​សោភា មាន​ចំនួន​អ្នក Like ច្រើនជាង ឱក សុគន្ធ​កញ្ញា ដាច់​ឆ្ងាយ​តែម្តង​។

ឱក សុគន្ធ​កញ្ញា ពិបាក​តាម មាស សុខ​សោភា​

​តួលេខ​ជាក់ស្តែង មាស សុខ​សោភា មាន​ចំនួន​អ្នកគាំទ្រ​នៅលើ Page រហូតដល់​ទៅ ២ ០៦៥ ១៥៩ នាក់​។​ចំណែក ឱក សុគន្ធ​កញ្ញា វិញ មាន​ចំនួន​អ្នកគាំទ្រ នៅលើ Page ត្រឹមតែ ៣៦៩ ៩៩៥ នាក់​ប៉ុណ្ណោះ​។​ដូច្នេះហើយ ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ចំពោះ​តារាចម្រៀង​ទាំងពីរ​នាក់​នេះ មាន​តួលេខ​ខុសគ្នា​ឆ្ងាយ ហើយ​បើ ឱក សុគន្ធ​កញ្ញា ចង់​តាម មាស សុខ​សោភា ក៏​ប្រហែលជា​ពិបាក​ដែរ​។​

ឱក សុគន្ធ​កញ្ញា ពិបាក​តាម មាស សុខ​សោភា​

គួរបញ្ជាក់​ផង​ថា តួលេខ​នេះ «​ប្រជាប្រិយ »​ទើបតែ​ដកស្រង់​ចេញពី គណនី ហ្វេ​ស​ប៊ុ​ក របស់​អ្នក​ទាង​ពីរ នៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៥​នេះ​។ ដូច្នេះហើយ សម្រាប់​តួលេខ​នៅពេល​ខាងមុខ តារាចម្រៀង​ជើង​ខ្លាំង​ពីរ​ដួង​នេះ អ្នកណា មាន​អ្នកគាំទ្រ​លើ Page Facebook ច្រើនជាងគេ​នោះ ក៏​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​៕ ប្រមាញ់ តារា​

ឱក សុគន្ធ​កញ្ញា ពិបាក​តាម មាស សុខ​សោភា​

ឱក សុគន្ធ​កញ្ញា ពិបាក​តាម មាស សុខ​សោភា​