មធ្យោបាយ​ពន្យារកំណើត ដាក់​កង​ដើមដៃ​ ​

​​ ​អ្នក​ប្រហែលជា​មិនទាន់​ដឹង​ពីអ្វី​ហៅថា​ការពន្យារ​កំណើត​ដាក់​កង​នៅ​ដើមដៃ​នៅឡើយ​ទេ ព្រោះ​មធ្យោបាយ​នេះ​ក៏​មិនសូវមាន​អ្នកណា​ចូលចិត្ត​ប៉ុន្មាន​ដែរ ។ មធ្យោបាយ​ដាក់​កង​ដើមដៃ​តម្រូវឱ្យធ្វើ​ការវះកាត់​ក​ម្រិ​ត​ស្រាល​នៅ​ដើមដៃ​ដើម្បី​ស៊ក​ប​ញ្ជូ​ល​បំពង់​តូច​នៅ​ពីក្រោម​ស្បែក ។

មធ្យោបាយ​ពន្យារកំណើត ដាក់​កង​ដើមដៃ​  ​

តួនាទី​របស់​កង​ដាក់​ក្រោម​ដើមដៃ​មិន​ខុសពី​វិធី​ពន្យារកំណើត​ដោយ​អ័រម៉ូន​ផ្សេងៗ​ឡើយ ព្រោះ​វា​នឹង​បញ្ចេញ​អ័រម៉ូន​ប្រូ​ជេ​ស្ទី​ន​(Progestin)​ដើម្បី​រារាំង​មិនឱ្យ​អូវែរ​ទម្លាក់​ពង​មកជួប​ជាមួយ​មេជី​វិត​បុរស ធ្វើឱ្យ​ទឹករំអិល​នៅ​មាត់ស្បូន​កាន់តែ​ខាប់​ដើម្បីឱ្យ​មេជី​វិត​បុរស​ពិបាក​ហែល​ឆ្លងកាត់ ។

​មធ្យោបាយ​ដាក់​កង​ដើមដៃ​អាច​ការពារ​ស្ត្រី​ពី​ការ​មានគភ៌​មិនបាន​ព្រៀងទុក​បាន​រហូតដល់​ទៅ ៣ ឆ្នាំ ប៉ុន្តែ​ស្ត្រី​ភាគច្រើន​មិន​និយម​ប្រើ​មធ្យោបាយ​ពន្យារកំណើត​បែបនេះ​ទេ ព្រោះ​វា​បន្សល់​ស្លាកស្នាម​ដោយសារ​ការវះកាត់ ។ ម្យ៉ាងទៀត​ស្ត្រី​ដែលមាន​ប្រតិកម្ម​ជាមួយ​ថ្នាំស្ពឹក​មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​មធ្យោបាយ​នេះឡើយ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ។

មធ្យោបាយ​ពន្យារកំណើត ដាក់​កង​ដើមដៃ​  ​

​ដើម្បី​រក្សា​ស្បែក​មិន​ឱ្យមាន​ស្លាកស្នាម និង ទទួលបាន​វិធី​ពន្យារកំណើត​មាន​ប្រសិទ្ធភាព​គួរ​ទុកចិត្ត​អ្នក​អាច​ជ្រើសរើស​មធ្យោបាយ​ពន្យារកំណើត​ដោយ​ការ​លេបថ្នាំ ៕ ​ ខេរី

 

​ ​ ​ ​ ​