តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី នៅ​ក្រសួងមហាផ្ទៃ ​បណ្តោះអាសន្ន

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ជូន​ខ្លួន យុវជន​ម្នាក់​ឈ្មោះ ម៉ាន់ សំ​អ៊ា​ន់ អាយុ២៥ឆ្នាំ ដែល​គំរាម​សម្លាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​នាយក ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បន្ទាប់​តុលាការ​បញ្ចប់​ការសាកសួរ​ជនសង្ស័យ​អស់​រយៈពេល​ជាង ២ម៉ោង ​នៅ​ថ្ងៃទី៨ ខែមករា​នេះ។

ក្រោយ​ចេញពី​បន្ទប់​សួរចម្លើយ​នៅក្នុង​តុលាការ នៅរសៀលនេះ យុវជន​សង្ស័យ​បាន​និយាយ​ទាំងទឹកមុខស្រពោន មុនពេល​សមត្ថកិច្ច​ចាប់បញ្ជូន​ឡើង​រថយន្ត​ថា លោក​ពុំ​ធ្លាប់បាន​ចូល​បញ្ចេញមតិ (Comment) លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី កាលពីមុន​ឡើយ។ លោក​និយាយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​​តែងតែ​ឲ្យ​ទូរ​សព្ទ​ទៅ​មិត្តភក្តិ បងប្អូន​ខ្ចី​ខ​ល និង​ចុច​លេង។ ខ្ញុំ​សង្ស័យថា ពួកគេ​អាច​យក​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ខ្ញុំ​ពុំបាន Log out ចេញទៅ Comment លើ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី»។

សារព័ត៌មានថ្មីៗ ពុំ​អាចទាក់ទង​សុំ​តុលាការ បំភ្លឺ​បន្ថែម​ពី​ការឃុំខ្លួន ឬ​បន្ត​នីតិវិធី យ៉ាងដូចម្តេច​ទៀត​នោះទេ។ ប៉ុន្តែ​បើតាម​ការ​ស្រង់​សម្តី​ព្រះរាជអាជ្ញារង លោក សៀង សុខ របស់​សារព័ត៌មាន Fresh News សាលាដំបូង​​រាជធានី​ភ្នំពេញ បានសម្រេចបង្វែរ​សំណុំ​រឿងនេះ ទៅកាន់​សាលាដំបូង​ខេត្តកំពង់ធំ​វិញ ដោយហេតុថា ករណីនេះ បាន​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​ខេត្តកំពង់ធំ។ ហើយ​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន យុវជន​ខាងលើទៅ​ខេត្តកំពង់ធំ​វិញ នៅ​ថ្ងៃទី៩ ស្អែក​នេះ។

អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​យុវជន​រូបនេះ ២ បទ​គំរាម​សម្លាប់ និង​ការប្រមាថ តាម​មាត្រា ២៣៣ និង​មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ។ យុវជន​មាន​ស្រុកកំណើត​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​នគរបាល​នាយកដ្ឋាន​សន្តិសុខ ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន​កាលពី​ថ្ងៃទី៦ មករា បន្ទាប់ពី​យុវជន​រូបនេះ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក គំរាម​សម្លាប់​សម្តេច ហ៊ុន សែន ។ តាម​មាត្រា ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ការ​គំរាមថា​នឹង​សម្លាប់ ​នឹងត្រូវ​ជាប់ពន្ធនាគារ ៦ខែ ទៅ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន ទៅ ៤លាន​រៀល និង​មាត្រា ៥០២ បទ​ប្រមាថ ចំពោះ​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការបោះឆ្នោត នៅក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១ថ្ងៃ ទៅ ៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី ១ពាន់ ទៅ​ ១០​ម៉ឺន​រៀល៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​