មេ​សហជីព​នៅតែ​រកម​ធ្យោ​បាយដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​លើសពី ១៤០ ដុល្លារ​

​មេដឹកនាំ​សហជីព​នៅតែ​មិន​សុខចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ដែល​នឹងត្រូវ​អនុវត្ត ចាប់ពី​ខែ មករា ឆ្នាំ​២០១៦នេះ​។ មេដឹកនាំ​សហជីព​ទាំងនោះ នៅតែ​បន្ត​ពិភាក្សាគ្នា ដើម្បី​រកធ​ម្យោ​បាយ ដំឡើង​ប្រាក់ខែ​ជូន​កម្មករ ឲ្យ​លើសពី​១៤០ ដុល្លារ​។​

​បើទោះបីជា​ប្រាក់​ឈ្នួល​អប្ប​រមា ត្រូវបាន​រដ្ឋាភិបាលអនុម័ត​ជា​ផ្លូវការ​ក៏ដោយ តែ​ភាគី​សហជីព​នៅតែ​ស្វះ​ស្វែងរក​គ្រ​ប់ធ​ម្យោ​បាយ ដើម្បី​ទាមទា​ឲ្យ​បង្កើន​ប្រាក់​ឈ្នួល ឲ្យ​ច្រើនជាង​១៤០ដុល្លារ​។  តំណាង​សហជីព​អះអាងថា ប្រាក់ខែ​ត្រឹម១៥០ ទៅ១៦០ដុល្លារ ទើប​អាច​ផ្ត​ត់​ផ្គង់​ជីវភាព​កម្មករឲ្យ​បាន​សមរម្យ​។

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ អន់ បាន​លើកឡើងថា ភាគី​សហជីព​នៅតែ​បន្ត​ជួបជុំគ្នា ដើម្បី​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ជួយ​ជំរុញ​ការដំឡើង​ប្រាក់​ឈ្នួល ជូន​កម្មករ​។ លោក​ថា ប្រសិនបើ​ទាមទារ​ដំឡើង​ប្រាក់ខែ​មិន​បានទេ យ៉ាងហោចណាស់ ក៏​ទាមទារ​ប្រាក់​ធ្វើដំណើរ​និង​ប្រាក់​អាហារ​ថ្ងៃត្រង់ ឲ្យ​បាន​សមរម្យ​ជាង​បច្ចុប្បន្ន​ដែរ​។

​ប្រធាន​សម្ព័ន្ធ​សហជីព​រូបនេះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ចំពោះ​ខ្ញុំ ខ្ញុំ​នៅតែ​យល់ថា​ប្រាក់ខែ​ប៉ុណ្ណឹង មិនទាន់​គ្រប់​ល្មម​សម្រាប់​កម្មករ​ទេ​។ ខ្ញុំ​នៅតែ​មិន​ពេញចិត្ត ចំពោះ​ប្រាក់​ឈ្នួល​នេះ​។ ដូច្នេះ​យើង​នឹងធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​បាន​ច្រើនជាង​ហ្នឹង យ៉ាងហោចណាស់ ក៏​ប្រាក់​ធ្វើដំណើរ​និង​ប្រាក់​អាហារ​ថ្ងៃត្រង់ បាន​សមរម្យ​ជាង​នេះដែរ​»​។​

​ចំណែកឯ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​មានប្រសាសន៍ថា ថ្វីដ្បិតតែ​សហជីព​មិនអាច​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល តែ​សហជីព​នៅតែ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដើម្បី​ទាមទារ ការដំឡើង​ប្រាក់​ឈ្នួល​។ លោក​ថា ភាគី​សហជីព នឹង​ជជែក​ជាមួយ​អង្គការ​ការងារ​អន្តរជាតិ និង​សហជីព​អន្តរជាតិ ព្រមទាំង​អ្នកបញ្ជា​ទិញ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ភាគី​និយោជក ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​។

​លោក ប៉ាវ ស៊ីណា​បានបញ្ជាក់​បែបនេះ​ថា​៖«​យើង​មិន​រីករាយទេ ចំពោះ​ប្រាក់ខែ​ប៉ុណ្ណឹង​។ កន្លងមកយើង​ជំទាស់​ខ្លាំងណាស់ តែ​ធ្វើ​យ៉ាងម៉េចបើ​សម្រេច​ទៅហើយ​។ តែ​យើង​នៅតែ​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ ឲ្យ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ប្រាក់​ឈ្នួល​»​។

​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មការ​ប្រឹក្សា​ការងារ បានសម្រេច​អនុម័ត​ប្រាក់​ឈ្នួល​អប្បបរមា១៤០ដុល្លារ សម្រាប់​កម្មករ កម្មការិនី ផ្នែក​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៦៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​