Q&A : គូស្នេហ៍​នាង​ខ្ញុំ​ប្រដាប់ភេទ​មាន​ក្លិន អាច​បណ្តាលមកពី​មេរោគ​ស្វាយ និង បង្ក​គ្រោះថ្នាក់​ដល់​នាង​ខ្ញុំ​ដែរឬទេ ?

​សំណួរ ៖ នាង​ខ្ញុំ​មាន​បញ្ហា​មួយ​កំពុង​ជួប​រឿងរ៉ាវ​ឈឺក្បាល​ដោយសារ​បុរស​ជា​គូស្នេហ៍​ទើបតែស្រឡាញ់គ្នា​ហើយ​បាន​ជ្រុល​ខ្លួនប្រាណ​នោះ គាត់​ជាម​នុស្ស​ចូលចិត្ត​ឱ្យធ្វើ​អូ​រ៉ា​ល់​សិច​ណាស់ ។ ការធ្វើ​អូ​រ៉ា​ល់​សិច​នាង​ខ្ញុំ​គិតថា​មិន​ថ្វី​ទេ ប៉ុន្តែ​បុរស​ជា​គូស្នេហ៍​គាត់​មាន​ក្លិន​ប្រដាប់ភេទ​មិនល្អ ។ នៅពេល​ធ្វើ​អូ​រ៉ា​ល់​សិច​នាង​ខ្ញុំ​ស្ទើរ​ទប់​ការ​ក្អួតចង្អោរ​មិន​ចង់បាន ។ នាង​ខ្ញុំ​បាន​ប្រាប់​គាត់​ជាច្រើន​សារ​ដែរ​តែ​គាត់​មិន​ស្តាប់ រាល់ពេល​រួមភេទ​គាត់​តែង​បង្គាប់បញ្ជា​ឱ្យធ្វើ​អូ​រ៉ា​ល់​សិច​ជានិច្ច ។

អ្វីដែល​នាង​ខ្ញុំ​ខ្លាច​នោះ​គឺ​គាត់​ប្រាប់ថា​កាលពីមុន​ធ្លាប់មាន​ប្រវត្តិ​កើត​ស្វាយ ប៉ុន្តែ​ពេលនេះ​ព្យាបាល​ជា​ហើយ ។ តើ​ក្លិន​នេះ​អាច​បណ្តាលមកពី​មេរោគ​ស្វាយ និង បង្ក​គ្រោះថ្នាក់​ដល់​នាង​ខ្ញុំ​ដែរឬទេ ?

ចម្លើយ ៖ ការប្រើ​មាត់​ក្នុងការ​រួមភេទ ឬ ហៅថា​អូ​រ៉ា​ល់​សិច​នោះ​ជាការ​និយម​ទូទៅ ប៉ុន្តែ​ការរួមភេទ​ដោយ​មាត់​ក៏បង្ក​គ្រោះថ្នាក់​ផងដែរ បើ​ភាគី​ណាមួយ​មាន​រោគ​ក្នុង​ខ្លួន​មិនបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​នៅឡើយ ពិសេស​មេរោគ​ឆ្លង​តែម្តង ។ មាន​មនុស្ស​មិនតិច​ទេ​ដែល​បាន​ចម្លង​មេរោគ​តាម​ការរួម​ភេទ​ដោយ​ប្រើ​មាត់ ក្នុងនោះ​រាប់ទាំង​រោគ​កាច​សាហាវ​ដូចជា​មេរោគ​អេដស៍​ជាដើម ។​

បើតាម​ការរៀបរាប់​ដៃគូ​ស្នេហា​របស់​អ្នក​ធ្លាប់មាន​ប្រវត្តិ​កើតរោគ​ស្វាយ ហេតុនេះ​ក្លិន​អាក្រក់ចេញពី​ប្រដាប់ភេទ​របស់គេ​អាចជា​ចំណែក​មួយ​នៃ​មេរោគ​មិនទាន់​ព្យាបាល​ឱ្យ​ជា​សះ​នៅឡើយ ។ ក្រៅពីនេះ​ក្លិន​ប្រដាប់ភេទ​របស់គេ​ក៏​អាច​កើត​មកពី​ការមិន​សម្អាត​ឱ្យបាន​ស្អាត ជាហេតុ​ធ្វើឱ្យ​មេរោគ​បាក់តេរី​ប្រមូលផ្តុំ​ច្រើន​បង្កឱ្យមាន​ក្លិន​មិនល្អ​បែបនេះ ។

ការរួម​ភេទ​ដោយ​ប្រើ​មាត់​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ​ងាយ​បង្ក​គ្រោះថ្នាក់​ណាស់ ពិសេស​ការចម្លង​មេរោគ​តែម្តង ។ យក​ល្អ​អ្នក​គួរ​ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក​ឱ្យបាន​ច្បាស់លាស់​ថា អ្នកត្រូវការ​អនាម័យ​ជាង​នេះ​ដើម្បី​សុខភាព ហើយ​សុំ​ឱ្យគេ​ផ្លាស់ប្តូរ​របៀប​រួមភេទ​វិញ ដោយ​អ្នក​មិន​ចង់​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​បែបនេះ​ឡើយ ។ អ្នក​ត្រូវ​ឱ្យគេ​ប្រើ​ស្រោមអនាម័យ​បើ​គេ​នៅមាន​រោគស្វាយ ។ ក្រៅពីនេះ​អ្នក​ក៏ត្រូវ​ឱ្យគេ​ធ្វើ​តេ​ស្តិ៍​ឈាម​រក​មេរោគ​អេដស៍​ផងដែរ ៕